(ភ្នំពេញ)៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញផ្នែកភូមិសាស្រ្តនយោបាយ បានបង្ហាញពីវិធានការចាំបាច់សំខាន់ៗចំនួន២ជំហាន ដែលកម្ពុជា គួរមានដើម្បីបង្កើនភាពរឹងមាំ និងការពារពីការឈ្លានពានរបស់អ្នកដទៃ។ វិធានការនោះមានទាំងវិធានការបន្ទាន់និងវិធានយូរអង្វែង។
វិធានការបន្ទាន់ និងយូរអង្វែងនោះ គឺដើម្បីទប់ទល់នឹងការបំភ្លៃការពិតដែលមានជាមួយកម្ពុជា ដែលថៃ បានផ្សព្វផ្សាយនៅលើឆាកអន្តរជាតិ ចំណុចនេះទាមទារឱ្យមានការឆ្លើយតប និងបំភ្លឺការពិតឱ្យច្រើន។ ទន្ទឹមនឹងនេះ កម្ពុជា ចាំបាច់ពង្រឹងវិស័យការពារជាតិ ពង្រឹងការផ្គត់ផ្គង់នៅក្នុងស្រុក កាត់បន្ថយការពឹងផ្អែកពីបរទេសជាពិសេសប្រទេសថៃ។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖