(ភ្នំពេញ)៖ លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានអរគុណដល់ពលរដ្ឋកម្ពុជា ដែលមានសាមគ្គីជាតិ រួមគ្នាជាធ្លុងមួយ និងបានបង្ហាញពីឯកភាពជាតិខ្មែរ, ខុសពីថៃកំពុងបែកបាក់ខ្លាំង។ ការថ្លែងបែបនេះរបស់លោករដ្ឋមន្រ្តី បានធ្វើឡើងនៅក្នុងកច្ចពិភាក្សា Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
បើតាមប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅខណៈពេលដែលពលរដ្ឋកម្ពុជា ប្រមូលផ្ដុំគ្នាលើកទង់ជាខ្មែរ ដើម្បីលើកទឹកចិត្តដល់កងទ័ព និងរាជរដ្ឋាភិបាល, ប្រជាជនថៃឯណោះវិញ កំពុងតែប្រមូលផ្ដុំគ្នាធ្វើបាតុកម្ម ទាមទារទម្លាក់នាយករដ្ឋមន្រ្តី ដើម្បីឱ្យនាយករដ្ឋមន្រ្តី ចុះចេញពីតំណែង។ មិនតែប៉ុណ្ណោះ ប្រទេសថៃឯណោះវិញ រដ្ឋាភិបាលមិនអាចបញ្ជាកងទ័ព ចំណែកឯកងទ័ពមិនស្ដាប់រដ្ឋាភិបាល ដែលនេះបានបង្ហាញពីការបែកបាក់យ៉ាងខ្លាំងនៅក្នុងសង្គមថៃ។
យ៉ាងណាមិញ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សូមឱ្យប្រជាពលរដ្ឋទាំងអស់គ្នាបន្តរួបរួមសាមគ្គីគ្នាបន្តទៀត ដើម្បីប្រទេសយើងមានឱកាសបន្តការរីកចម្រើន នឹងអភិវឌ្ឍន៍ទៅមុខជានិច្ច។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖