(ភ្នំពេញ)៖ នៅក្នុងនាមជាអ្នកជំនាញផ្នែកភូមិសាស្រ្តនយោបាយ លោកបណ្ឌិត យង់ ពៅ បានវាយតម្លៃលោកស្រី ផែថងថាន នាយករដ្ឋមន្រ្តីនៃប្រទេសថៃ ថាជាក្មេងស្រីម្នាក់ ដែលមិនយល់ពីនយោបាយ និងបានសាងនូវកំហុសយ៉ាងធ្ងន់ធ្ងរលើសម្ដេចតេជោ ហ៊ុន សែន ដែលអ្នកនយោបាយហៅថា ជាកំហុសដ៏ធម៌ធ្ងន់បំផុត នៅក្នុងវិជ្ជាជីវៈនយោបាយ។

កំហុសធ្ងន់ធ្ងរនោះគឺ ការផ្សាយព័ត៌មានមិនពិតជុំវិញការព្រមសម្រួលទ័ពរវាងកម្ពុជា-ថៃ នៅតំបន់មានភាពតានតឹង តែថៃផ្សាយថា កម្ពុជាដកកងទ័ពចេញ ត្រង់ចំណុចនេះហើយដែលធ្វើឱ្យរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្ដេចតេជោ ហ៊ុន សែន មិនអាចទុកចិត្តនយោបាយរបស់ថៃបាន។ ការបញ្ជាក់បែបនេះរបស់លោកបណ្ឌិត បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សា Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

យ៉ាងណាមិញភាពក្រឡេចក្រឡុចបែបនេះរបស់ថៃ ត្រូវបានទម្លាយចេញឱ្យពិភពលោកបានដឹង តាមរយៈសំឡេងសន្ទនារយៈពេល១៧នាទី រវាងសម្ដេចតេជោ ហ៊ុន សែន និងលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ដែលសូមអង្វរសម្ដេចតេជោឱ្យជួយសម្របសម្រួលលើភាពជាប់គាំងព្រំដែនកម្ពុជា-ថៃ។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖