(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ទទួលដឹកនាំនាយកដ្ឋានអង្គរក្ស តំណាងនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្ដមសេនីយ៍ឯក ជុំ សាវុឌ្ឍ ប្រធាននាយកដ្ឋានអង្គរក្ស នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥នេះ បានជួបពិភាក្សាជាមួយក្រុមសន្តិសុខនាំមុខ នៃសាធារណរដ្ឋសិង្ហបុរី ដឹកនាំដោយលោក KOH WEI KEONG ជំនួយការរង នៃស្នងការនគរបាល និងជាមេបញ្ជាការក្រុមសន្តិសុខនាំមុខ។
កិច្ចប្រជុំនេះ ដើម្បីពិភាក្សាការងារស្ដីពីភារកិច្ចត្រូវត្រៀមការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូន លោក LAWRENCE WONG នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ នៃសាធារណរដ្ឋសិង្ហបុរី និងភរិយា ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខ៕