(ព្រៃវែង)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្លែងណែនាំឱ្យមន្ត្រីបម្រើការងារនៅតាមច្រកទ្វារព្រំដែនកម្ពុជា-វៀតណាម បន្តពង្រឹងទំនាក់ទំនងល្អ ជាមួយភាគីវៀតណាម ឱ្យបានដូចពាក្យថា «មានអ្នកជិតខាងល្អដូចមានមាស មានអ្នកជិតខាងអាក្រក់ដូចមានមីន»

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះ នាកាសជួបសំណេះសំណាលជាមួយមន្ត្រីក្រុមការងារច្រកព្រំដែនអន្តរជាតិ ក្នុងឱកាសអញ្ជើញចុះពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ ស្ថិតក្នុងភូមិម៉ឺនជ័យ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «នៅតាមព្រំដែននីមួយៗបញ្ហាធំជាងគេ គឺខិតខំធ្វើម៉េចធ្វើទំនាក់ទំនងឱ្យបានល្អ រឿងប៉ុណ្ណឹងទេ វាមិនមានរឿងអីច្រើនលើសពីនេះទេ ទំនាក់ទំនងជិតខាងល្អ និយាយតាមមួយបែបទៅគឺថា មានអ្នកជិតខាងល្អដូចមានមាស មានអ្នកជិតខាងអាក្រក់គឺដូចមានមីន រឿងនឹងគឺវាអញ្ជឹងឯង»

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ប៉ុន្តែយើងក៏អាចនិយាយបានដោយមោទនភាពដែរថា ដោយសារទំនាក់ទំនងកម្ពុជា-វៀតណាម ចាប់ពីឆ្នាំ១៩៦៨ រហូតមកដល់ឆ្នាំ២០២៥នេះ គឺគណបក្សប្រជាជនបានគ្រប់ដណ្តប់ទំនាក់ទំនងនេះបានជាង២/៣ ដោយឡែកទំនាក់ទំនងកម្ពុជាជាមួយឡាវ ក៏គណបក្សប្រជាជនបានត្រួតត្រាទំនាក់ទំនងនេះ បានជាងកណ្តាលផងដែរ៕