(ព្រៃវែង)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាលជាមួយសិស្ស និស្សិត និងលោកគ្រូ អ្នកគ្រូ នៅមជ្ឈមណ្ឌលអប់រំបណ្ដុះបណ្ដាល ជា ស៉ីមមកំចាយមារ ដែលមានទីតាំងស្ថិតនៅស្រុកកំចាយមារ ខេត្តព្រៃវែង។
ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់ សម្ដេចតេជោ ហ៊ុន សែន៖
* សម្ដេចតេជោ ហ៊ុន សែន ផ្ដើមមតិសំណេះសំណាលជាមួយសិស្ស និស្សិត និងលោកគ្រូ អ្នកគ្រូ នៃមជ្ឈមណ្ឌលអប់រំ បណ្ដុះបណ្ដាល ជាស៉ីមកំចាយមារ ដោយនាំយកនូវព្រះរាជបណ្ដាំរបស់ព្រះមហាក្សត្រ និងហ្លូងម៉ែ ជូនអ្នកចូលរួមទាំងអស់
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ឥស្សរជន និងថ្នាក់ដឹកនាំកម្ពុជា បានជួបជុំគ្នាប្រារព្ធពិធីបុណ្យ ដើម្បីរំលឹកគុណដល់សម្ដេចធម្មពោធិ៍សាល ជា ស៉ីម និងលោកជំទាវ
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ទស្សនកិច្ចរបស់នាយករដ្ឋមន្ដ្រីសិង្ហបុរី បានរៀបចំឲ្យសម្ដេចជួបមុន ទើបសម្ដេចអាចចេញមកកម្ពុជាបុណ្យសម្ដេច ជា ស៉ីម នៅស្រុកកំចាយមារ ខេត្តព្រៃវែង
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់ថ្នាក់ដឹកនាំជំនាន់មុនទាំងអស់ ត្រូវបន្ដបម្រើការងារជូនជាតិយ៉ាងតិចណា២០ឆ្នាំបន្ដទៀត ជាមួយសម្ដេច
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កម្លាំងសម្ដេចនៅមាំ តារមយៈការវាយកូនគោលនៅខ្លាំង
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងនូវការកោតសរសើរ របស់ថ្នាក់ដឹកនាំ គណៈគ្រប់គ្រង សាស្ដ្រាចារ្យ លោកគ្រូ អ្នកគ្រូ និងសិស្ស និស្សិត នៅមជ្ឈមណ្ឌលអប់រំ បណ្ដុះបណ្ដាល ជា ស៉ីមកំចាយមារ
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រវត្តិសាកលវិទ្យាល័យជាស៉ីមកំចាយមារ កើតឡើងតាំងពីជំនាន់ព្រះរាជាណាចក្រកម្ពុជាទី២មកម្ល៉េះ
* សម្ដេចតេជោ ហ៊ុន សែន ដំណាលអំពីប្រវត្តិនៃសាកលវិទ្យាល័យ ជា ស៉ីម កំចាយមារ
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា នាឡិកាសម្ដេច បានពាក់នៅឆ្នាំ១៩៦៩ ត្រូវបានរកឃើញវិញ តាមរយៈរូបថតដែលបានដាក់តាំងបង្ហាញ នៅភូមិគ្រឹះសម្ដេច ជា ស៉ីម, សម្ដេចបានប្រាប់ឲ្យផ្ដិតរូបថតសម្ដេច ជាមួយសម្ដេច ជា ស៉ីម ដែលពាក់នាឡិកានោះ
* សម្ដេចតេជោ ហ៊ុន សែន ប្រកាសរកនាឡិកាទីតូនី ដែលសម្ដេចធ្លាប់ប្រើប្រាស់ហើយប្ដូរជាមួយសម្ដេច ជា ស៉ីម, តែផ្ដាំអ្នកប្រើប្រាស់បណ្ដាញសង្គម កុំចេះតែផ្ញើរូបនាឡិកាមកសម្ដេច ហើយអះអាងថា ទទួលបានពីសម្ដេច ជា ស៉ីម
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេចធ្លាប់អញ្ជើញមកទីតាំងសាកលវិទ្យាល័យ ជា ស៉ីម កំចាយមារ សរុបចំនួន៤លើកមកហើយ តែសង្ឃឹមថា នេះមិនមែនជាលើកចុងក្រោយនោះទេ
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរថ្នាក់ដឹកនាំខេត្ត និងក្រុមការងាររាជរដ្ឋាភិបាល ដែលបានជំរុញឲ្យខេត្តព្រៃវែង កាន់តែមានការរីកចម្រើន
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ការបែងចែកថ្នាក់ខេត្ត និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន មិនមែនមិនទុកចិត្តមូលដ្ឋានទេ ប៉ុន្ដែជាការជួយគ្នា
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ច្រកទ្វារព្រំដែនម៉ឺនជ័យ គ្រោងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅខាងមុខ
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា-វៀតណាម បានឯកភាពគ្នាទម្លាក់ខ្សែព្រំដែននៅព្រែក ទៅតំបន់ទឹកជ្រៅ
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រំដែនកម្ពុជា-វៀតណាម មានប្រវែងជាង១២០០គីឡូម៉ែត្រ
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា-ឡាវ ក៏បានឯកភាពគ្នាទៅតំបន់ទឹកជ្រៅ ដូចវៀតណាមដែរ ដើម្បីឈ្នះឈ្នះទាំងអស់គ្នា
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា-ឡាវ ក៏បានឯកភាពគ្នាទៅតំបន់ទឹកជ្រៅ ដូចវៀតណាមដែរ ដើម្បីឈ្នះឈ្នះទាំងអស់គ្នា
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ការបើកច្រកទ្វារព្រំដែនម៉ឺនជ័យ គឺដើម្បីជំរុញសេដ្ឋកិច្ច ការផ្លាស់ប្ដូរទំនិញ ជាគោលដៅធំរបស់រាជរដ្ឋាភិបាលកម្ពុជា
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃខាងមុខពេលបើកច្រកទ្វារព្រំដែនម៉ឺនជ័យ ទៅជាច្រកទ្វារព្រំដែនអន្ដរជាតិ ខេត្តព្រៃវែង កាន់តែមានអ្នកវិនិយោគច្រើនបន្ថេមទៀត
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម បានឆ្លងផុតហួស១០ពាន់លានដុល្លារហើយ
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មកម្ពុជា-វៀតណាម បានចុះហត្ថលេខាតម្លើងកម្រិតដាក់ចេញគោលដៅ២០ពាន់លានដុល្លារ
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា តួលេខ២០២៤ កម្ពុជា នាំចេញទៅប្រទេសវៀតណាម ច្រើនជាងវៀតណាមនាំចូលប្រទេសកម្ពុជា
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេចក្រឡាហោម និងសម្ដេច ជា ស៉ីម រួចខ្លួនរត់ទៅវៀតណាម ដោយសារចេញតាមច្រកទ្វារព្រំដែនម៉ឺនជ័យ
* សម្ដេចតេជោ ហ៊ុន សែន ពិគ្រោះជាមួយសម្ដេចក្រឡាហោម ស ខេង ដើម្បីធ្វើស្ដូបគោរពវិញ្ញាណក្ខន្ធ នៅតំបន់ច្រកទ្វារព្រំដែនម៉ឺនជ័យ
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រភពនៃការជ្រើសរើសកម្លាំងកងទ័ពបន្ថែម គឺនៅច្រកទ្វារព្រំដែនម៉ឺនជ័យនេះតែម្ដង
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ជំនាន់ព្រះបរតនកោដ្ឋ អំពាវនាវឲ្យកូនចៅចូលព្រៃម៉ាក់គី នៅតំបន់ខេត្តព្រៃវែង
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ដំណាក់កាលស្វែងរកជំនួយអន្ដរាគមន៍ ដើម្បីវាយបកជាមួយក្រុម ប៉ុលពត ឥស្សរជនកម្ពុជាបានជ្រើសរើស រកច្រកទ្វារព្រំដែននៅមេមត់ និងម៉ឺនជ័យ
* សម្ដេចតេជោ ហ៊ុន សែន បានរំលឹកថា សម្ដេច និងឥស្សរជនជំនាន់មុនជាច្រើនរូប មិននឹកស្មានថានៅមានជីវិតរស់នៅទេ ព្រោះឆ្លងកាត់ដំណាក់កាលសង្គ្រាមយ៉ាងច្រើន, សម្ដេចផ្ទាល់រងរបួស៥លើក និងពិការភ្នែកម្ខាងដល់សព្វថ្ងៃ
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា ចាប់ផ្ដើមពីស្ថានភាពលំបាកខ្លាំងណាស់, ក្រោយរំដោះ តែមិនមានស្បៀងអាហារទទួលទានគ្រប់គ្រាន់ឡើយ
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា អតីតកាលកុមារកម្ពុជា ផ្ដើមពីការសិក្សានៅតាមកុដ្ឋលោក
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេចតែងទៅធ្វើបទឧទ្ទេសនាមនៅវិទ្យាស្ថានអប់រំ ដែលមានទីតាំងនៅក្បែងវិមានឯករាជ្យជិតផ្ទះសម្ដេច ដើម្បីបណ្ដុះបណ្ដាលគ្រូ ក្រោយដំណាក់កាលបញ្ចប់សង្គ្រាម
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «អ្នកចេះច្រើន បង្រៀនអ្នកចេះតិច អ្នកចេះតិច បង្រៀនអ្នកមិនចេះ» ផ្ដើមដំបូងនៅដំណាក់កាលបញ្ចប់សង្គ្រាម
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្នធនធានមនុស្សកម្ពុជា ជាធនធានមនុស្សប្រកបដោយគុណភាព
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ទម្រាំកម្ពុជាមានថ្ងៃនេះ គឺឆ្លងកាត់ការខិតខំប្រឹងប្រែង មិនមែនធ្លាក់ពីលើមេឃនោះទេ
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងដោយមោទនភាពដែល ព្រះរាជាណាចក្រកម្ពុជា រក្សាបានគង់វង្ស នូវរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ តាំងពីឆ្នាំ១៩៩៣
* សម្ដេចតេជោ ហ៊ុន សែន ជូនព័ត៌មានទៅក្រុមប្រឆាំងថា សភានឹងកោះប្រជុំវិសាមញ្ញនៅថ្ងៃទី១១ ខែកក្កដា ដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដកសញ្ជាតអ្នកឃុបឃិតជាមួយបរទេស
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា វិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីដកសញ្ជាតិ គឺអាចធ្វើទៅរួច ដោយក្រុមប្រឹក្សាធម្មនុញ្ញបានពិនិត្យរួចរាល់ហើយ
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា បន្ទាប់ពីឥស្សរជនជំនាន់មុនទៅ គឺនៅសល់កូនៗរបស់ឥស្សរជនទាំងអស់នោះ
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុមប្រឆាំង មិនដែលទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតម្ដងណាឡើយ
* សម្ដេចតេជោ ហ៊ុន សែន ហួសចិត្តជាមួយទណ្ឌិត សម រង្ស៉ី គ្រាន់តែជិះទូកមិនពុល ក៏ផ្ដាំមកសម្ដេចថា សុខភាពគេល្អដែរ
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេចមិនចង់ឆ្លើយតបជាមួយក្រុមប្រឆាំងណាទេ ព្រោះទង្វើរបស់ក្រុមទាំងនោះ គ្រាន់តែដើម្បីចង់ឲ្យសម្ដេចឆ្លើយតបប៉ុណ្ណោះ តែរឿងខ្លះសម្ដេចទ្រាំមិនបាន
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ពេញមួយថ្ងៃម្សិលមិញ ដោយសារការងារមមាញឹក សម្ដេចជ្រើសរើសការសម្រាកសម្រានលើរថយន្ដតែម្ដង
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេចមិនចង់និយាយជំនួសនាយករដ្ឋមន្ដ្រីទេ ប៉ុន្ដែគ្រាន់តែជួយនិយាយប៉ុណ្ណោះ លើបញ្ហាបិទបើកព្រំដែនកម្ពុជាថៃ
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា មានកិច្ចប្រជុំមួយនៅក្រុងបាងកក ដឹកនាំដោយរដ្ឋមន្ដ្រីក្រសួងការពារជាតិស្ដីទីថៃ ដោយអះអាងថា ថៃគេមិនបិទច្រកទេ គ្រាន់តែកែសម្រួលព្រំដែន, តែសម្ដេចចោទសួរ តើនិយមនៃពាក្យបើក តែកែសម្រួលពេលវេលាមានន័យថាមិច?
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាចង់បានសភាពការណ៍នៅច្រកទ្វារព្រំដែន ឲ្យដូចមុនថ្ងៃទី៧ ខែមិថុនា
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ហុចពាក្យឲ្យថៃនិយាយប្រាប់ទៅកាន់ពលរដ្ឋ ដើម្បីបញ្ចប់ភាពអាមាសរបស់ខ្លួនថា «ថៃអាចប្រកាសប្រាប់ពលរដ្ឋខ្លួនថា បញ្ចប់ការកែសម្រួលម៉ោង» បើសិនមិនចង់ភូតកុហកប្រជាជនខ្លួនឯង
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ចាប់ទីតាំងពីឃ្លឹបសំឡេង ជាមួយនាយករដ្ឋមន្ដ្រីដែលបានព្យួរតំណែង គឺកម្ពុជាបញ្ជាក់ជំហរច្បាស់លើការបើកព្រំដែន ដោយថៃអ្នកបិទខ្លួន ដូច្នេះត្រូវបើកខ្លួនឯង កុំហៅកម្ពុជាទៅចរចាជាមួយ
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជានៅរក្សាជំហរចង់បានលើកការបើកច្រកទ្វារព្រំដែន ឲ្យដូចពេលថៃបិទ តែកុំហៅចរចា និងនិយាយច្រើនពេក
* សម្ដេចតេជោ ហ៊ុន សែន ហៅស្ថានភាពបិទព្រំដែនដោយឯកតោភាគីរបស់ថៃ ជាយុទ្ធសាស្ដ្រចាញ់ចាញ់ តែថៃចាញ់ និងខាតបង់ខ្លាំងជាងខ្មែរ
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ថៃមិនត្រឹមតែភូតកុហកកម្ពុជាទេ គឺភូតកុហកពលរដ្ឋថៃខ្លួនឯង និងភូតកុហកពិភពលោក
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់នាយករដ្ឋមន្ដ្រីសិង្ហបុរី អំពីអ្វីដែលកម្ពុជាចង់បានជាមួយថៃ
* សម្ដេចតេជោ ហ៊ុន សែន ហាមដាច់ខាតបញ្ឈប់ការទិញទំនិញយុទ្ធសាស្ដ្រពីថៃ ដូចជា អគ្គិសនី, អ៉ីនធ័រណេត, ប្រេងឥន្ធនៈ និងឧស្ម័ន ជាដើម
* សម្ដេចតេជោ ហ៊ុន សែន បានរំលឹកថា ការកាត់ផ្ដាច់ជំនួយធ្វើផ្លូវជាតិលេខ៦៨ ដោយសារការគំរាមកំហែង ហើយសម្ដេចបានបង្វែរមកប្រើប្រាស់ថវិកាជាតិវិញ
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ការបញ្ចាំងរឿងភាគថៃ ត្រូវបញ្ឈប់ទាំងអស់។
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ល្មមដល់ពេលដែលកម្ពុជាបញ្ឈប់ការបញ្ចាំងរឿងថៃហើយ ត្រូវមកគាំទ្ររឿងភាពយន្ដក្នុងស្រុកវិញ
* សម្ដេចតេជោ ហ៊ុន សែន លើកទឹកចិត្តឲ្យម្ចាស់ស្ថានីយប្រេង PTT នៅកម្ពុជា អាចបង្វែរទៅទិញប្រេងប្រទេសផ្សេងក្រៅពីថៃ ដោយមិនចាំបាច់ប្ដូរយីហោនោះទេ
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា នៅតែចង់បានទំនាក់ទំនងល្អ មិត្តភាពជិតខាងល្អជាមួយប្រទេសថៃ
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា នៅពេលច្រកទ្វារព្រំដែនបើកដំណើរការឡើងវិញ ឲ្យដូចមុនថ្ងៃទី៧ ខែមិថុនា ទើបកម្ពុជាផ្ដើមចរចាលើបញ្ហាផ្សេងៗ
* សម្ដេចតេជោ ហ៊ុន សែន បានចោទសួរថៃថា បច្ចុប្បន្ននៅថៃ អ្នកណាជាអ្នកកាន់តំណែង មានអំណាចឲ្យពិតប្រាកដ?
* សម្ដេចតេជោ ហ៊ុន សែន ចង់រកមុខអ្នកណាដែលមានសិទ្ធិសម្រេចនៅប្រទេសថៃ?
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា នៅកម្ពុជាកាលមុនសម្ដេចជាអ្នកមានសិទ្ធិសម្រេច ប៉ុន្ដែពេលនេះ គឺនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត ជាអ្នកមានសិទ្ធិសម្រេច.
* សម្ដេចតេជោ ហ៊ុន សែន រំលឹកព្រះរាជបន្ទូលសម្ដេចតា អំណាចស្ថិតនៅលើនាយករដ្ឋមន្ដ្រី ខុសពីប្រព័ន្ធប្រធានាធិបតី
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សាលារៀននៅខេត្តព្រៃវែងដែលសម្ដេចបានជួយ មានចំនួន៣០៥ខ្នង
* សម្ដេចតេជោ ហ៊ុន សែន រំលឹកអំពីការផ្ដើមបង្កើតរណស្សិរពីតំបន់ផ្សេងគ្នា តែគោលដៅដូចគ្នា, កម្លាំងរួមរបស់គណបក្សប្រជាជនកម្ពុជា គ្មានអ្នកណាអាចបំបែកបានឡើយ។
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា គ្មានគណបក្សណា មានប្រជាធិបតេយ្យផ្ទៃក្នុងរឹងមាំដូចគណបក្សប្រជាជនកម្ពុជាឡើយ
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា គណបក្សដែលអួតថាខ្លួនជាបក្សប្រជាធិបតេយ្យ តែធ្វើសន្និបាតត្រឹម២ម៉ោងចប់ ផ្ទុយពីគណបក្សប្រជាជនកម្ពុជា យ៉ាងហោចណាស់២ថ្ងៃ
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា មហាសន្និបាតរបស់គណបក្សប្រជាជនកម្ពុជា ក្រុមលេខាតែងកែសម្រួលខ្លឹមសារ ឬពាក្យមួយចំនួន តាមការលើកឡើងរបស់សមាជិក ក្នុងករណីមើលឃើញថាសមហេតុផល នៃជាប្រជាធិបតេយ្យ
* សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់អំពីការធ្វើសន្និបាតគណបក្សប្រជាជនកម្ពុជា តាមដំណាក់កាលនីមួយៗតាំងពីមូលដ្ឋាន រហូតដល់មហាសន្និបាត
* សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់អំពីការធ្វើសន្និបាតគណបក្សប្រជាជនកម្ពុជា តាមដំណាក់កាលនីមួយៗ តាំងពីមូលដ្ឋាន រហូតដល់មហាសន្និបាតតំណាងទូទាំងប្រទេស
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា គណៈកម្មាធិការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា មិនអាចរំលាយបានជាដាច់ខាត ប៉ុន្ដែអាចបន្ថែមបាន
* សម្ដេចតេជោ ហ៊ុន សែន ផ្ដាំជាថ្មី អ្នកដែលតែងចង់បំបែកគណបក្សប្រជាជនកម្ពុជា គឺតែបែកខ្លួនឯងវិញជានិច្ច
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ដំណាក់កាលដំបូង នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ មានចំនួន៤រូប គឺ សម្ដេចតេជោ, សម្ដេច ជា ស៉ីម, សម្ដេច ហេង សំរិន និងសម្ដេចក្រុមព្រះ
* សម្ដេចតេជោ ហ៊ុន សែន ឆ្លើយតបសំណើចង់ឲ្យសម្ដេចធិបតី ហ៊ុន ម៉ាណែត ពាក់ផ្កាយមាស៥ តែសម្ដេចបញ្ជាក់ថា មិនទាន់ដល់ពេលនោះឡើយ ខណៈសម្ដេចធិបតី ក៏មិនទាន់ទទួលដែរ
* សម្ដេចតេជោ ហ៊ុន សែន ធ្លាប់ទទួលឋានន្ដរស័ក្ដិផ្កាយមាស៥ ចំនួន២លើក លើកទី១ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ១៩៩៣ និងលើកទី២ នៅឆ្នាំ២០០៧
* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសំណេះសំណាលនៅវេលាម៉ោង ១០៖៥២នាទីនាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់តាមរយៈបណ្តាញទូរទស្សន៍ព័ត៌មាន Fresh News៕