(សៀមរាប)៖ កូនឈើចម្រុះចំនួន៦,៤១៧ដើម ត្រូវបានអាជ្ញាធរជាតិអប្សរា ចែកចាយដោយឥតគិតថ្លៃ ពីថ្ងៃទី១០ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដោយក្នុងនោះ បានប្រគេនកូនឈើទាលចំនួន១០០ដើម ជូនព្រះអង្គ កែម លា ព្រះចៅអធិការវត្តថ្កូវ ដើម្បីយកទៅដាំក្នុងបរិវេណវត្ត ស្ថិតនៅឃុំរើល ស្រុកពួក ខេត្តសៀមរាប។

ផ្តល់កូនឈើចម្រុះជូនលោក គា អឿន តំណាងគណៈកម្មការ ពុទ្ធបរិស័ទចំណុះជើងវត្តច័ន្ទគ្រឹះស្នា ហៅវត្តពោធិ៍វៀងជើង ចំនួន១,០០០ដើម ដើម្បីយកទៅដាំនៅបរិវេណវត្ត ក្នុងភូមិពោធិ៍វៀងជើង ឃុំពោធិ៍វៀង ស្រុកពោធិ៍វៀង ខេត្តព្រៃវែង។ កូនឈើទាំងនោះរួមមាន គ្រញូង៣០០ដើម បេង៣០០ដើម ធ្នង់២០០ដើម និងឈើទាល២០០ដើម។

ផ្តល់កូនឈើចម្រុះជូនតំណាងលោក ជា សារិន ចៅសង្កាត់នគរធំ ចំនួន៤០០ដើម ដើម្បីយកទៅដាំនៅតាមមាត់ប្រឡាយ និងអមសងខាងផ្លូវ ស្ថិតនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុង/ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន ធ្នង់២០០ដើម ក្ងោក១០០ដើម និងត្របែកព្រៃ១០០ដើម។

ផ្តល់កូនឈើចម្រុះ ចំនួន១,៣៩៧ដើម ដើម្បីយកទៅដាំបន្ថែមនៅខាងមុខប្រាសាទអង្គរវត្ត ប្រាសាទតាសោម ឧទ្យានអនុស្សារីយ៍អង្គរ-តូតាល់ ផ្លូវ៦០ម៉ែត្រនៃរមណីយដ្ឋានអង្គរ។ កូនឈើទាំងនោះរួមមាន៖ ធ្នង់២៧០ដើម បេង១០ដើម គ្រញូង១៦០ដើម ច្រេស២៦០ដើម គគីរ៧២ដើម ចាមរី១២០ដើម ក្ងោក១៤០ដើម ព្កុល៥០ដើម ក្ងោកតូច៧០ដើម ជើងគោ១០៥ដើម និងរំដួល១៤០ដើម។

ផ្តល់កូនឈើចម្រុះ ជូនលោក រ៉ាន ចំរើន លោក លឹម គាងជាវ និងលោក ម៉ក់ សុខា ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន៧២០ដើម ដើម្បីយកទៅដាំលើដីផ្ទាល់ខ្លួន និងតាមសាលារៀន នៅស្រុកក្រឡាញ់ ខេត្តសៀមរាប ស្រុកព្រញនេត្រព្រះ ស្រុកមង្គលបូរី ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ កូនឈើទាំងនោះ រួមមាន គ្រញូង១២០ដើម ធ្នង់១៤០ដើម បេង១៧០ដើម ច្រេស៥០ដើម ឈើទាល២០ដើម គគីរ៨០ដើម ក្ងោក៧០ដើម និងរំដួល៧០ដើម។

ផ្តល់កូនឈើចម្រុះចំនួន២,៥០០ដើម ដើម្បីយកទៅចែកជូនប្រជាពលរដ្ឋរស់នៅក្រុងរុនតាឯក តេជោសែន។ កូនឈើទាំងនោះរួមមាន គ្រញូង៣០០ដើម ធ្នង់៣០០ដើម បេង៣០០ដើម ច្រេស១០០ដើម រំដួល២០០ដើម ជើងគោ២០០ដើម ក្ងោក២០០ដើម អង្គាបុស្ប២០០ ក្ងោកតូច២០០ រំដេញ៣០០ដើម និងឥន្ទនេល២០០ដើម។

ផ្តល់កូនឈើចម្រុះជូនលោក រឿយ រីទ្ធ តំណាងអនុវិទ្យាល័យភូមិគំរូ ចំនួន៣០០ដើម ដើម្បីយកទៅដាំក្នុងបរិវេណ ស្ថិតនៅភូមិគំរូ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គ្រញូង២០ដើម ធ្នង់២០ដើម បេង២០ដើម ច្រេស២០ដើម ឈើទាល២០ដើម គគីរ២០ដើម ក្ងោក៦០ដើម ព្កុល៦០ និងឥន្ទនេល៦០ដើម៕