(កំពង់ឆ្នាំង)៖ នៅក្នុងបរិវេណសាលាស្រុកកំពង់លែង កាលពីព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្សព្វផ្សាយ និងជួបសំណេះសំណាលសួរសុខ ទុក្ខជាមួយបងប្អូនពលករមានស្រុកកំណើតក្នុងស្រុកកំពង់លែង មកពីធ្វើការនៅក្នុងប្រទេសថៃចំនួន៩៧នាក់ ដែលពួកគាត់កំពុងស្វែងរកការងារធ្វើនៅក្នុងស្រុក។

អភិបាលខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណរិទ្ធ បាន្លថ្លែងកាលពីប៉ុន្មានថ្ងៃមុនថា លោក និងមន្រ្តីពាក់ព័ន្ធកំពុងសម្របសម្រួលរកការងារជូនបងប្អូនពលករដែលវិលមកស្រុកកំណើតឲ្យបានធ្វើគ្រប់ៗគ្នា ហើយ ការងារក្នុងខេត្តកំពង់ឆ្នាំងមានជាង ១,៨ម៉ឺនកន្លែងទៀត។

ពិធីជួបសំណេះសំណាល និងសួរសុខទុក្ខដល់បងប្អូនពលករនៅក្នុងស្រុកកំពង់លែង កាលពីព្រឹកមិញ គឺបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកស្រី អ៊ូច ជាច័ន្ទមល្លិកា ប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងដោយមានការអញ្ជើញចូលរួមពីលោក ស៉ឹម វឌ្ឍនៈ ប្រធានមន្ទីរបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រុមការងារ អភិបាលស្រុកកំពង់លែង អភិបាលរងស្រុក-មន្ត្រីរាជការ កងកម្លាំង យុវជនសិស្សានុសិស្ស និងបងប្អូនពលករជាច្រើនរូបទៀតផងដែរ។

នៅក្នុងឱកាសនោះលោកស្រី អ៊ូច ជាច័ន្ទមល្លិកា បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មកដល់បងប្អូនពលករប្រកបដោយមនោសញ្ចេត នានឹករលឹកយ៉ាង ជ្រាលជ្រៅជាទីបំផុត។

លោកស្រីបានលើកឡើងផងដែរថា បច្ចុប្បន្នទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានជម្រាបជូនបងប្អូនប្រជាពលករទាំងអស់ ដែលទើបត្រឡប់មកពីប្រទេសថៃ និងអ្នកដែលកំពុងស្វែង រកការងារ សូមត្រៀមCV (ប្រវត្តិររូប) និងឯកសារមកជួបផ្ទាល់ជាមួយតំណាងក្រុមហ៊ុនធំៗចំនួន៥ ដែលផ្ដល់ឱកាសការងារចំនួន ៧៦១៩កន្លែង ក្នុងវេទិកាការងារ និងឱកាសក្មសិក្សាការងារ។

លោក ស៉ឹម វឌ្ឍនៈ បានជម្រាបជូនបងប្អូនពលករថា បច្ចុប្បន្នរោងចក្រនៅខេត្តកំពង់ឆ្នាំង តម្រូវការកម្មករបន្ថែមប្រមាណ ១៨ ៥០០នាក់ទៀត សម្រាប់រោងចក្រសហគ្រាស ក្នុងវិស័យកាត់ដេរនៅក្នុងខេត្តកំពង់ឆ្នាំងដែលមានចំនួន ២៧។ បច្ចុប្បន្នមានកម្មករនិយោជិកសរុប ៦៧៦៦៧នាក់ ដែលទទួលបានប្រាក់ចំណូលប្រមាណជា ១៦លានដុល្លារ ក្នុងមួយខែមួយៗផងដែរ។

លោកបានបញ្ជាក់បន្ថែមថា ចំណែកក្រុមហ៊ុនទាំង៥ សម្រាប់ពលករទំនាក់ទំនងធ្វើការងារនោះ មានដូចខាងក្រោម៖

*ទី១៖ តំណាងវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ផ្សព្វផ្សាយពីវគ្គបណ្ដុះបណ្ដាល
*ទី២៖ តំណាងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញរ៉ូយ៉ាល់គ្រុបផ្ស ព្វផ្សាយពីឱកាសការងារ
*ទី៣៖ តំណាងក្រុមហ៊ុនជប៉ុន Minibea Cambodia ផ្សព្វផ្សាយពីឱកាសការងារ
*ទី៤៖ តំណាងក្រុមហ៊ុន ប៉េង ហួត គ្រុបផ្សព្វផ្សាយពីឱកាសការងារ
*ទី៥៖ តំណាងរោងចក្រ EALYTEX(Cambodia)GARM ENT CO.,LTD ឬក៏អាចទំនាក់ទំនងព័ត៌មានតាមរ យៈលេខទូរសព្ទ និងតេឡេក្រាមដូចខាងក្រោម៖

*០៧៧ ២៣ ២៣ ៧៨
*០១៦ ៧៨ ៦៦ ៥៥

ពាក់ព័ន្ធនឹងការងារសម្រាប់បងប្អូនពលករដែលត្រឡប់មកស្រុកកំណើតវិញនេះ អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា បច្ចុប្បន្នលោកបានបង្កើតគណៈកម្មការមួយក្រុមសម្រាប់ធ្វើការទំនាក់ទំនងជាមួយអាជ្ញាធរនៅតាមព្រំដែន ត្រៀមទទួលបងប្អូនពលករដែលវិល ត្រឡប់មកពីប្រទេសថៃមកស្រុកកំណើតវិញ ដោយជូនបងប្អូនមកដល់ស្រុកកំណើត។

លោកអភិបាលខេត្ត បានទំនាក់ទំនងជាមួយបងប្អូនពលករ និងមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីផ្ដល់កន្លែងការងារឱ្យបងប្អូនពលករធ្វើផងដែរ។ អភិបាលខេត្តបានបញ្ជាក់ថា បច្ចុប្បន្ននៅខេត្តកំពង់ឆ្នាំង មានក្រុមហ៊ុន រោងចក្រ សហគ្រាសចំនួន៣៦ ហើយក៏កំពុងត្រូវការកម្មករ ចំនួនជាង១ម៉ឺន៨ពាន់កន្លែងទៀត។ ករណីនេះលោកកំពុងតែខិតខំសម្របសម្រួល ដើម្បីផ្ដល់ការងារជូនបងប្អូនពលកររបស់យើងឱ្យមានការងារធ្វើគ្រប់ៗគ្នាផងដែរ៕