(ភ្នំពេញ)៖ នៅខែសីហា ខាងមុខនេះ ក្រសួងបរិស្ថាននឹងរៀបចំពិព័រណ៍ «ពន្លកបៃតង» និងប្រកាសព្រឹត្តិការណ៍ដាំដើមត្នោតមួយលានដើមនៅកម្ពុជា។

ព្រឹត្តិការណ៍នេះ នឹងធ្វើឡើងនៅវិមានឈ្នះ-ឈ្នះ។ ពិព័រណ៍ «ពន្លកបៃតង» នឹងមានការចែកកូនឈើដល់ប្រជាពលរដ្ឋខ្មែរយកទៅដាំផងដែរ។

ដើម្បីធានាថាព្រឹត្តិការណ៍នឹងប្រព្រឹត្តទៅបានជោគជ័យ និងល្អប្រសើរនោះ នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥នេះ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានចុះពិនិត្យទីតាំងរៀបចំព្រឹត្តិការណ៍នាវិមានឈ្នះ-ឈ្នះ។

បរិស្ថាន និងជីវិត រស់មិនអាចខ្វះគ្នាបានឡើយ មនុស្សបំផ្លាញបរិស្ថាន បរិស្ថាន ក៏បំផ្លាញមនុស្សវិញដែរ។ រួមគ្នាការពារបរិស្ថាន លុបបំបាត់ការកាប់បំផ្លាញព្រៃឈើ ប្រឹងប្រែងដាំដើមឈើឡើងវិញ លុបបំបាត់ កាត់បន្ថយការបំភាយឧស្ម័នពុល លុបបំបាត់ការប្រើប្រាស់ប្លាស្ទិក និងចោលប្លាស្ទិកដោយគ្មានការទទួលខុសត្រូវ៕