(ភ្នំពេញ)៖ ពិធីបុណ្យទក្ខិណានុប្បទាន ឧទ្ទិសកុសល ជូនដួងវិញ្ញាណក្ខន្ធសព លោកជំទាវ ហូ បូរ៉ាលីន ទទួលមរណភាព ក្នុងជន្មាយុ៥៨ឆ្នាំ ដោយរោគាពាធ បានរៀបចំពិធី នៅគេហដ្ឋាននៃសព ស្ថិតនៅផ្ទះលេខ 2B-013 បុរីណតប្រិតិ៍ (១០១៩) ផ្លូវទ្រុងមាន់ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោកជំទាវ ហូ បូរ៉ាលីន បានទទួលមរណភាព នៅថ្ងៃចន្ទ ៥កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ០៩៖៥៦នាទីព្រឹក។ តាមកម្មវិធីបុណ្យ៖

* ថ្ងៃសុក្រ ៩កើត ខែអាសាឍ ត្រូវនឹងថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០២៥៖
ម៉ោង១៦៖៣០ - សពមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងរៀបចំដង្ហែសព មកកាន់គេហដ្ឋាន

* កម្មវិធីប្រពៃណីសាសនាផ្ទៃក្នុង
ម៉ោង១៩៖៣៥ -អញ្ជើញសពចូលផ្ទះថ្មី -និមន្តព្រះសង្ឃ ចំនួន៥អង្គ ស្វាធ្យាយព្រះសត្តប្បករណាភិធម្ម បែបស្មូត

* ថ្ងៃសៅរ៍ ១០កើត ខែអាសាឍ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥
ពេលព្រឹក៖ ម៉ោង ០៨៖០០ - និមន្តព្រះសង្ឃ ចំនួន៥អង្គ នមស្ការព្រះរតនត្រ័យ សមាទានសីល និងទទួលមតកភត្ត
ម៉ោង ០៩៖០០ - ពិធីគោរពវិញ្ញាណក្ខន្ធសព
ពេលរសៀល៖ ម៉ោង១៤៖០០ - ពិធីគោរពវិញ្ញាណក្ខន្ធសព
ម៉ោង១៦៖០០ - និមន្តព្រះសង្ឃ ចំនួន ៥អង្គ នមស្ការព្រះរតនត្រ័យ សមាទានសីល ស្វាធ្យាយព្រះបរិត្ត និងសម្តែងព្រះធម្មទេសនា
ពេលយប់៖ ម៉ោង១៨៖០០ - និមន្តព្រះសង្ឃ ចំនួន៥អង្គ ស្វាធ្យាយព្រះសត្តប្បករណាភិធម្ម បែបស្មូត

* ថ្ងៃអាទិត្យ ១១កើត ខែអាសាឍ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥
ពេលព្រឹក៖ ម៉ោង ០៨៖០០ - និមន្តព្រះសង្ឃ ចំនួន ៥អង្គ នមស្ការព្រះរតនត្រ័យ សមាទានសីល និងទទួលមតកភត្ត
ម៉ោង ០៩៖០០ - ពិធីគោរពវិញ្ញាណក្ខន្ធសព
ពេលរសៀល៖ ម៉ោង ១៤៖០០ - ពិធីគោរពវិញ្ញាណក្ខន្ធសព
ម៉ោង ១៦៖០០ - និមន្តព្រះសង្ឃ ចំនួន ៥អង្គ នមស្ការព្រះរតនត្រ័យ សមាទានសីល ស្វាធ្យាយព្រះបរិត្ត
ពេលយប់៖ ម៉ោង ១៨៖០០ - និមន្តព្រះសង្ឃ ចំនួន ៥អង្គ ស្វាធ្យាយព្រះសត្តប្បករណាភិធម្ម បែបស្មូត

* ថ្ងៃចន្ទ ១២កើត ខែអាសាឍ ត្រូវនឹងថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០២៥
ពេលព្រឹក៖ ម៉ោង ០៦៖០០ - ជួបជុំកូនចៅគ្រួសារ
- ពិធីខមាទោស សព លោកជំទាវ ហូ បូរ៉ាលីន ជាលើកចុងក្រោយ ដោយក្រុមគ្រួសារសព
- បង្វិលពពិល
- ព្រះសង្ឃ ៥អង្គ ស្វាធ្យាយព្រះសត្តប្បករណាភិធម្ម (បង្សុកូល)
ម៉ោង ០៧៖០២ - ពិធីរំកិល សពលោកជំទាវ ហូ បូរ៉ាលីន អញ្ជើញឡើងលើរថយន្ត (ភ្លេងក្លងខែកប្រគំ) ហែចេញពីគេហដ្ឋាន ឆ្ពោះទៅកាន់មេរុ នៅវត្តជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
- ពិធីរំកិល សព ឡើងមេរុ (ភ្លេងទាំងអស់ប្រគំ)
- ព្រះសង្ឃ ៥៨អង្គ ស្វាធ្យាយព្រះសត្តប្បករណាភិធម្ម (បង្សុកូល)
- ហែប្រទក្សិណ
- អានវិយោកថា
- គោរពវិញ្ញាណក្ខន្ធលើកចុងក្រោយ
- ពិធីបូជាសពលោកជំទាវ ហូ បូរ៉ាលីន
- ថ្លែងអំណរគុណភ្ញៀវ
- ប្រគេនចង្ហាន់ព្រះសង្ឃ៕