(បន្ទាយមានជ័យ)៖ លោក កែ សួនសុភាព អភិបាលរងខេត្តបន្ទាយមានជ័យ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកថ្មពួក និងជាប្រធានស.ស.យ.ក. ខេត្តបន្ទាយមានជ័យ​ រួមជាមួយភរិយា​ បាន​ចុះសួរសុខទុក្ខ​ និងសំណេះសំណាល​ជាមួយកងកម្លាំងប្រជាការពារដែលជួយថែរក្សា​ សន្តិសុខនៅឃុំជាប់ព្រំដែន ក្នុងភូមិសាស្រ្តស្រុកថ្មពួក​ សរុប​ចំនួន​២៤៧នាក់​។

ក្នុងពិធីនៅរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥នេះ លោក កែ សួនសុភាព បានឧបត្ថម្ភថវិកាជូនកម្លាំងប្រជាការពារម្នាក់ចំនួន៤០,០០០រៀល និងសារ៉ុង១, ឃីតចំនួន១​, អង្ករចំនួន១០​គីឡូក្រាម និបទឹកសុទ្ធចំនួន១យួរ។

ដោយឡែក កងកម្លាំងនគរបាល​ នៃអធិការដ្ឋាននគរបាលស្រុកថ្មពួក​ ចំនួន១៨​នាក់​ និងក្រុមការងារ​អភិវឌ្ឍន៍​យុវជន​ស្រុក​ថ្មពួក​ចំនួន​២៧នាក់​ ក្នុងម្នាក់ៗទទួលបានដូចជា ថវិកាចំនួន៤០,០០០រៀល និងសារ៉ុង១៕