(ភ្នំពេញ)៖ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥នេះ បានផ្សព្វផ្សាយជូននូវឯកសារអនុស្សរណៈនៃការយោគយល់គ្នា ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ ស្តីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោករវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ ( ហៅកាត់ថា MOU ឆ្នាំ 2000 ) ដែលជាឯកសារផ្លូវការធ្វើឡើងជាបីភាសា ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម។
MOU ឆ្នាំ 2000 នេះ ត្រូវបានតម្កល់នៅអគ្គលេខាធិការដ្ឋានអង្គការសហប្រជាជាតិ និងត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅក្នុងកម្រងសន្ធិសញ្ញារបស់អង្គការសហប្រជាជាតិ។
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ក៏ប្រកាសថា នឹងផ្សព្វផ្សាយជាវីដេអូឃ្លីបស្តីពីខ្លឹមសារសំខាន់ៗនៃ MOU ឆ្នាំ 2000នេះផងដែរ។
ខាងក្រោមជាខ្លឹមសារទាំងស្រុង៖===================
អនុស្សារណៈនៃការយោគយល់គ្នា រវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្តីពីការវាស់វែង និងខ័ណ្ឌព្រំសីមាព្រំដែនគោក
រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ
ក្នុងគោលបំណងពង្រឹងថែមទៀត នូវចំណងមិត្តភាពរវាងប្រទេសទាំងពីរ
ដោយមានជំនឿទុកចិត្តថា ការខ័ណ្ឌព្រំសីមាព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរា
ជាណាចក្រថៃ ជាប្រការមួយអាចជួយរារាំង និងដោះស្រាយនូវជំលោះព្រំដែន ដែលកើតមានឡើងតាម
បណ្ដោយព្រំដែន និងពង្រឹងបន្ថែមទៀត នូវទំនាក់ទំនងមិត្តភាពដែលមានរវាងប្រទេសទាំងពីរ ព្រមទាំង
សំរួលដល់ការធ្វើដំណើរ និងសហប្រតិបត្តិការរវាងប្រជាពលរដ្ឋ នៅតាមបណ្ដោយព្រំដែន។
យោងដល់សេចក្តីប្រកាសរួមរបស់នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក
ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ១៩៩៤ ស្តីពីការយល់ព្រមបង្កើតគណៈកម្មាធិការចំរុះកិច្ចការព្រំដែនកម្ពុជា-
ថ នៅពេលសមស្របមួយ ។
យោងដល់សេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតគណៈកម្មការចំរុះកិច្ចការព្រំដែនកម្ពុជា-ថៃ ក្នុងការខ័ណ្ឌសីមាព្រំដែនគោក ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៩៧ ដោយបានព្រមព្រៀងបង្កើតគណៈកម្មការចំរុះកិច្ចការព្រំដែនកម្ពុជា- ស្តីពីការខ័ណ្ឌសីមាព្រំដែនគោករវាងប្រទេសទាំងពីរ ដែលមានភារកិច្ចបោ
បង្គោលព្រំដែន ដើម្បីជាសញ្ញាសំគាល់ខ្សែព្រំដែន រវាងប្រទេសទាំងពីរ។ បានព្រមព្រៀងគ្នាដូចតទៅ៖
ការវាស់វែង និងខ័ណ្ឌសីមាព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថ
ត្រូវធ្វើឡើងរួមគ្នា ដោយសំអាងលើឯកសារដូចតទៅ
(ក) - អនុសញ្ញារវាងបារាំង-សៀម ដែលបានកែប្រែអត្ថន័យ នៃសន្ធិសញ្ញា ថ្ងៃទី៣ ខែតុលា ឆ្នាំ១៨៩៣ ទាក់ទងទៅនិងដែនដី និងការព្រមព្រៀងដ៏ទៃទៀត ដែលបានចុះហត្ថលេខានៅទីក្រុងប៉ារីស នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ១៩០៤។
(ខ) -សន្ធិសញ្ញារវាងព្រះមហាក្សត្រសៀម និងលោកប្រធានាធិបតីនៃសាធារណៈរដ្ឋបារាំង ដែលបានចុះហត្ថលេខា នៅទីក្រុងបាងកក នៅថ្ងៃទី២៣ ខែមិនា ឆ្នាំ១៩០៧ និងពិធីសារស្តីពីការកំណត់ព្រំដែនដែលជាឧបសម្ព័ន្ធ នៃសន្ធិសញ្ញា ចុះថ្ងៃទី២៣ ខែមិនា ឆ្នាំ១៩០៧ និង
(គ) បណ្ដាផែនទីដែលជាលទ្ធផលនៃកិច្ចការខ័ណ្ឌព្រំសីមារបស់គណៈកម្មការកំណត់ព្រំដែន ឥណ្ឌូចិន-សៀម ដែលបង្កើតឡើងតាមអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ រវាងបារាំង-សៀម និងឯកសារដទៃទៀត ដែលទាក់ទងទៅនិងការអនុវត្តន៍នៃអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ រវាង
បារាំង-សៀម ។
មាត្រា២
១- គណៈកម្មការចំរុះកម្ពុជា-ថៃ ស្តីពីការខ័ណ្ឌសីមាព្រំដែនគោក ដែលហៅកាត់ថា " គណៈកម្មការចំរុះពំដែន រួមមានសហប្រធានពី និងសមាជិកដ៏ទៃទៀត ដែលតែងតាំងដោយរដ្ឋាភិបាល នៃប្រទេសរៀងៗខ្លួន ។ ទីប្រឹក្សារាជរដ្ឋាភិបាល ទទួលបន្ទុកកិច្ចការព្រំដែន នៃព្រះរាជាណាចក្រកម្ពុជា និងអនុរដ្ឋ
មន្ត្រីក្រសួងការបរទេស នៃព្រះរាជាណាចក្រថៃ ត្រូវធ្វើជាសហប្រធាន ។ ការតែងតាំងសមាជិកដទៃទៀត ត្រូវជូនជាដំណឹងតាមរយៈការទូត រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្នុងកំឡុងពេល១ខបន្ទាប់ពីអនុស្សារណៈ នៃការយោគយល់គ្នាចូលជាធរមាន។
២- គណៈកម្មការចំរុះព្រំដែន ត្រូវជួបប្រជុំផ្លាស់វេនគ្នា មួយឆ្នាំម្តងរវាងប្រទេសកម្ពុជា និងថៃ ។ ប្រសិនជាចាំបាច់ គណៈកម្មការចំរុះអាចជួបប្រជុំវិសាមញ្ញ ដើម្បីពិភាក្សាពីបញ្ហាការងារក្នុងកំឡុងពេលជាបន្ទាន់ណាមួយ និងក្នុងសមត្ថកិច្ចរបស់ខ្លួន ។
៣- បែបបទការងាររបស់គណៈកម្មការចំរុះ៖ព្រំដែន មានដូចតទៅ :
(ក) -ទទួលខុសត្រូវចំពោះការវាស់វែង និងខ័ណ្ឌសីមាព្រំដែនគោក ដោយយោងតាមមាត្រា១។
(ខ) -ពិនិត្យ និងអនុម័តលើបែបបទការងារ និងគំរោងប្លង់មេ សំរាប់ការវាស់វែង និងខ័ណ្ឌសីមាពំដែនគោក។
(គ) –កំណត់តំបន់អទិភាព ដើម្បីធ្វើការវាស់វែង និងខ័ណ្ឌសីមាព្រំដែនគោក។
(ឃ) −ចាត់តាំងភារកិច្ចវាស់វែង និងខ័ណ្ឌសីមាព្រំដែនគោកដល់អនុគណៈកម្មការបច្ចេកទេសចំរុះ ដូចមានចែងក្នុងមាត្រា៣ គ្រប់គ្រងនិងត្រួតពិនិត្យរាល់ការអនុវត្តន៍ កិច្ចការរបស់អនុគណៈកម្មការនេះ។
(ង) –ពិនិត្យរបាយការណ៍ ឬអនុសារ ដែលបានដាក់ជូនដោយអនុគណៈកម្មការបច្ចេកទេសចំរុះ ។
( ច) – ផលិតផែនទី នៃតំបន់ព្រំដែនដែលបានវាស់វែង និងខ័ណ្ឌសីមារួចហើយ ។
(ឆ) –ចាត់តាំងអនុគណៈកម្មការដ៏ទៃទៀត ដើម្បីទទួលនូវភារកិច្ចពិសេសណាមួយ ទៅតាមការចាំបាច់របស់ខ្លួន ។
មាត្រា៣
១-អនុគណៈកម្មការបច្ចេកទេសចំរុះ រួមមានសហប្រធាន២រូប និងសមាជិកដ៏ទៃទៀតដែលត្រូវបានចាត់
តាំងដោយសហប្រធាន នៃគណៈកម្មការចំរុះកិច្ចការព្រំដែនៃនភាគីនីមួយ ១ ។
២-បែបបទការងាររបស់អនុគណៈកម្មការបច្ចេកទេសចំរុះ មានដូចខាងក្រោមនេះ៖
(ក) ពិនិត្យផ្ទៀងផ្ទាត់ទីតាំងពិតប្រាកដ របស់បង្គោលព្រំដែនទាំង៧៣ ដែលគណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម បានបោះក្នុងអំឡុងឆ្នាំ១៩០៩ និង១៩១៩ ហើយរាយការណ៍អំពីការរកឃើញនោះ ជូនទៅគណៈកម្មការចំរុះកិច្ចការព្រំដែន ដើម្បីពិនិត្យ។
(ខ) រៀបចំធ្វើបែបបទការងារ និងគំរោងប្លង់មេសំរាប់ការវាស់វែង និងខ័ណ្ឌសីមាព្រំដែនគោក ។
(គ) ចាត់តាំងក្រុមវាស់វែងចំរុះ ឱ្យអនុវត្តការវាស់វែង និងខ័ណ្ឌព្រំសីមាដែនគោក តាមការកំណត់របស់គណៈកម្មការចំរុះកិច្ចការព្រំដែន។
(ឃ) ធ្វើរបាយការណ៍ និងធ្វើអនុសាស្ត្រស្ដីពីកិច្ចការវាស់វែង និងខ័ណ្ឌសីមាព្រំដែនគោក ជូនគណៈកម្មការចំរុះ ព្រំដែន។
(ង) រៀបចំការផលិតផែនទី តំបន់ព្រំដែនគោកដែលបានវាស់វែង និងខ័ណ្ឌសីមារួចហើយ។
(ច) ប្រសិនបើចាំបាច់ តែងតាំងតំណាងឱ្យចុះពិនិត្យការងារដល់ទីកន្លែងជាក់ស្តែង ជំនួសមុខឱ្យសហប្រធាននៃអនុគណៈកម្មការបច្ចេកទេសចំរុះ ។
(ឆ) ចាត់តាំងក្រុមការងារបច្ចេកទេសដទៃទៀត ដើម្បីជួយដល់កិច្ចការពិសេសណាមួយរបស់អនុគណៈកម្មការបច្ចេកទេសចំរុះ៖
៣- ក្នុងការអនុវត្តន៍កិច្ចការវាស់វែង និងខ័ណ្ឌសីមាព្រំដែននៅតំបន់និមួយៗ ក្រុមវាស់វែងចំរុះត្រូវបានទទួលការធានារ៉ាប់រងជាបឋមពីការសំអាតមីន ក្នុងតំបន់ទាំងនោះ ។
មាត្រា៤
១-ក្នុងគោលដៅធ្វើការវាស់វែង និងខ័ណ្ឌសីមាព្រំដែន ព្រំដែនគោករួមទាំងមូល ត្រូវបានបែងចែកជាកំណាត់ៗដោយអនុគណៈកម្មការបច្ចេកទេសចំរុះ ។
២-នៅពេលបញ្ចប់នៃការវាស់វែង និងខ័ណ្ឌសីមាព្រំដែនតំបន់នីមួយៗ អនុស្សារណៈ នៃការយោគយល់គ្នាមួយនឹងត្រូវចុះហត្ថលេខាដោយ សហប្រធាននៃគណៈកម្មការចំរុះព្រំដែន ។ ផែនទីមួយដែលបង្ហាញពីតំណាក់កាលបញ្ចប់នៃការវាស់វែង និងខ័ណ្ឌសីមាព្រំដែន នឹងត្រូវបានចុះហត្ថលេខានិងបានភ្ជាប់ជាមួយនឹងអនុស្សារណៈ នៃការយោគយល់គ្នានេះ ។
មាត្រា៥
ដើម្បីសំរួលក្នុងការចុះពិនិត្យជាក់ស្តែង នៅតាមបណ្ដោយព្រំដែនគោក ត្រូវបានហាមឃាត់ ដល់អាជ្ញាធរដែនដី នៃប្រទេសនីមួយៗនិងភ្នាក់ងាររបស់ខ្លួន មិនឱ្យធ្វើការងារអ្វីដែលអាចធ្វើឱ្យមានការប្រែប្រួលបរិស្ថាននៃតំបន់ព្រំដែននោះឡើយ លើកលែងតែការងារណាដែលអនុគណៈកម្មការបច្ចេកទេស បានអនុម័ត សំរាប់សេចក្ដីត្រូវការក្នុងការចុះពិនិត្យជាក់ស្ដែង និងការខ័ណ្ឌសីមាព្រំដែនតែប៉ុណ្ណោះ។
មាត្រា៦
១-រដ្ឋាភិបាលនីមួយៗ នឹងទទួលខុសត្រូវលើចំណាយផ្ទាល់ខ្លួនសំរាប់កិច្ចការវាស់វែង និងការងារខ័ណ្ឌសីមាព្រំដែន ។
២-តំលៃនៃសំភារៈសំរាប់ធ្វើបង្គោលព្រំដែន ឬបង្គោលសញ្ញាទាំងឡាយ ការរៀបចំនិងការផលិតផែនទី ន
ការវាស់វែង និងការខ័ណ្ឌសីមាព្រំដែនគោក នឹងត្រូវចេញសោហ៊ុយចំណាយស្មើគ្នាដោយរដ្ឋាភិបាលទាំងពីរ ។
មាត្រា៧
១-រដ្ឋាភិបាលនៃប្រទេសទាំងពីរនឹងត្រូវរៀបចំចាត់ចែងសំរុះសំរួលការងារចាំបាច់ទាក់ទងទៅនឹងការងារអន្តោប្រវេសន៍ ចត្តាឡីស័ក និងគយ ដើម្បីសំរួលដល់ការអនុវត្តន៍វាស់វែង និងខ័ណ្ឌសីមាព្រំដែន ។
២-ជាពិសេសចំពោះឧបករណ៍សំភារៈ និងស្បៀងទៅតាមចំនួនសមស្រប និងសំរាប់ការប្រើប្រាស់ផ្តាច់មុខរបស់ក្រុមវាស់វែង ក្នុងការវាស់វែង និងខ័ណ្ឌសីមាព្រំដែនគោក ទោះបីជាត្រូវបានយកឆ្លងកាត់ព្រំដែនក៏ដោយ ក៏មិនត្រូវចាត់ទុកថា ជាការនាំចេញ ឬនាំចូលពីប្រទេសមួយទៅប្រទេសមួយទៀតឡើយនឹងមិនត្រូវជាប់ពន្ធគយ ឬពន្ធផ្សេងៗដែលទាក់ទងទៅនឹងការនាំចេញ ឬនាំចូលនោះទេ ។
មាត្រា៨
រាល់វិវាទដែលកើតមានឡើង បណ្ដាលមកពីការបកស្រាយ ឬការអនុវត្តន៍អនុស្សារណៈ នៃការយោគយល់គ្នានេះ និងត្រូវដោះស្រាយដោយសន្តិវិធី តាមរយៈការពិគ្រោះ និងការចរចាគ្នា ។
មាត្រា៩
អនុស្សារណៈនៃការយោគយល់គ្នានេះ នឹងចូលជាធរមានចាប់ពីថ្ងៃចុះហត្ថលេខាដោយតំណាងពេញសិទ្ធិនៃរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ។
ដើម្បីជាសក្ខីភាព អ្នកចុះហត្ថលេខាខាងក្រោម បានទទួលសិទ្ធិប្រទានត្រឹមត្រូវពីរដ្ឋាភិបាល នៃប្រ
ទេសនិមួយៗ បានចុះហត្ថលេខានៅលើអនុស្សារណៈនេះ ។
ធ្វើនៅទីក្រុងភ្នំពេញ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ ជាពីរច្បាប់ ជាភាសាខ្មែរ ភាសាថៃ និងភាសា អង់គ្លេស អត្ថបទទាំងអស់នេះមានតំលៃស្មើគ្នា។ ក្នុងករណីមានការបកស្រាយខុសគ្នា ឯកសារភាសាអង់គ្លេសនឹងត្រូវយកមកធ្វើជាឯកសារគោល។
ជ. រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
វ៉ គីមហុង
ទីប្រឹក្សារាជរដ្ឋាភិបាល
ទទួលបន្ទុកកិច្ចការព្រំដែន នៃព្រះរាជាណាចក្រកម្ពុ ជា
ជ. រដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ
សូទ្ធបបាន ប៉ារីប៉ាក
អនុរដ្ឋមន្រ្តីក្រសួងការបរទេស
នៃព្រះរាជាណាចក្រថៃ