(កំពង់ធំ)៖ លោកស្រីបណ្ឌិត ជា សិរី សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកសន្ទុកនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥នេះ បាននាំយកទៀនព្រះវស្សា ទេយ្យវត្ថុ និងព្រមទាំងបច្ច័យដែលជាទឹកចិត្ត ប្រកបដោយសុទ្ធាជ្រះថ្លារបស់លោកស្រីបណ្ឌិត និងលោកស្រី ខៀវ ស៊ីណា ជាចាន់តូ ទៅប្រគេន
ព្រះសង្ឃគង់ចាំព្រះវស្សាដល់វត្តចំនួន៦៦វត្ត ស្ថិតក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ។
ពិធីចូលព្រះវស្សានេះត្រូវបានប្រជាជនកម្ពុជា គោរពប្រតិបត្តិធ្វើជារៀងរាល់ឆ្នាំតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា សម្រាប់ឆ្នាំ២០២៥នេះ ពិធីចូលព្រះវស្សាគឺប្រព្រឹត្តិនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥។
លោកស្រីបណ្ឌិត ជា សិរី បានជម្រាបពីការផ្ដាំផ្ញើរសាកសួសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ា ណែត និងលោកស្រី ខៀវ ស៊ីណា ប្រគេនដល់ព្រះសង្ឃគ្រប់ៗព្រះអង្គក៏ដូច លោកយាយលោកតាចាស់ព្រឹទ្ធាចារ្យ តាមអារមទូទាំងស្រុកដោយក្ដីគោរព និងនឹករលឹកបំផុត។
លោកស្រីបណ្ឌិត ជា សិរី បានថ្លែងឲ្យដឹងថា បុណ្យកុសលនាពេលនេះ ក៏បានឧទ្ទិសជូនដល់ជីដូន ជីតាមាតា បិតា និងញ្ញាត្តិតិការទាំង៧សណ្ដានបានចែកឋាន និងមួយចំណែកហើយមួយចំណែកទៀត ក៏បាបឧទ្ទិសជូនចំពោះឌួងវិញ្ញាណនៃ វិរៈយុទ្ធជន យុទ្ធនារី ស្នេហាជាតិគ្រប់ៗជំនាន់ ដែលបានបូជាអាយុ ជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ និង ប្រជាជានកម្ពុជា ដែលស្លាប់បាត់បង់ជីវិតក្នុងបរបប្រល័យពូជសាសន៏ ប៉ុល ពត។តាមរយៈបុណ្យនេះ សូមបូងសួងដល់វត្ថុសក្កិសិទ្ធិក្នុងលោក សូមជួយតាមឃុំគ្រងការពារដល់វរៈយុទ្ធជនការពារព្រំដែនទាំងអស់ ឲ្យមានសេចក្ដីសុខនិងឈ្នះអស់មាសត្រូវគ្រប់ទិសទី។
សូមជម្រាបថា ទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យមានតម្លៃសរុបប្រមាណជាង៨០លានរៀល ត្រូវបានវេប្រគេន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ កាលត្រីមាសសម្រាប់វត្តទាំង៦៦ ក្នុងស្រុកសន្ទុកនាពេលនេះ ក្នុងវត្តនីមួយៗរួមមាន៖ទៀនព្រះវស្សា១គូរ,អង្ករ, មីត្រីខ,មី, ទឹកដោះគោ, ស្ករស, ទឹកសុទ្ធ, ទឹកក្រូច ,ទឹកត្រី ,ទឹកស៊ីអីវ,អំបិល,ប៊ីចេង និងបច្ច័យចំនួនផងដែរ៕