(ពោធិ៍សាត់)៖ ក្រុមការងារត្រួតពិនិត្យចល័តរបស់ក្រសួងសាធារណការ សហការជាមួយស្ថានីយជញ្ជីងអចល័តឃ្លាំងមឿងខេត្តពោធិ៍សាត់ ព្រមទាំងកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ បានចុះប្រតិបត្តិការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅលើផ្លូវជាតិលេខ៥ ត្រង់គីឡូម៉ែត្រលេខ២០២ ស្រុកបាកាន ខេត្តពោធិ៍សាត់។

ក្នុងប្រតិបត្តិការខាងលើក្រុមការងារបានត្រួតពិនិត្យយានយន្តចំនួន ០៦គ្រឿង មានបិទឡូហ្គោ SS, CZ និង K ផ្ទុកលើសទម្ងន់កម្រិតកំណត់ចំនួន ០៣គ្រឿង ចន្លោះពី ៤៧តោន ដល់ ៧២តោន លើសទម្ងន់អនុញ្ញាតចន្លោះពី២២តោន ដល់ ២៧តោន ត្រូវបានពិន័យ ។

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមរម្លឹកថា ក្រុមការងារត្រួតពិនិត្យយានយន្តចល័តចម្រុះ នៅតែបន្តយុទ្ធនាការឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ និងចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងបំផុតដោយគ្មានការលើកលែងឡើយ៕