(ភ្នំពេញ)៖ លោកបណ្ឌិត ឈត ប៊ុនថង អនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ច្បាស់ៗថា «ថៃ» កំពុងតែបន្លំ និងបំភ្លៃសាជាថ្មី និងគ្រាន់តែជាការកាឡៃ ធ្វើដើម្បីយ៉ាងណាឱ្យមានការយល់ច្រឡំថា ប្រាសាទតាមាន់ ជារបស់ថៃ តែប៉ុណ្ណោះ។ ការលើកឡើងបែបនេះរបស់លោកបណ្ឌិត ឈត ប៊ុនថង បែបនេះបានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
ការបដិសេធបែបនេះរបស់លោកបណ្ឌិត បានធ្វើឡើងក្រោយពេលដែលលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ បាននិយាយថា «ក្រុមប្រសាទតាមាន់» ស្ថិតនៅក្នុងអធិបតេយ្យភាពរបស់ថៃ និងបានចុះបញ្ជីជាវិមានបុរាណ តាំងពីពុទ្ធសករាជ២៥០៥មកម្ល៉េះ។ បើតាមលោកបណ្ឌិត ថៃប្រើប្រាស់ពាក្យ «ក្រុម» គឺដើម្បីងាយបន្លំជាមួយប្រាសាទតាមាន់ មានកំពុងស្ថថិតនៅក្នុងតំបន់តានតឹង និងត្រូវបានរដ្ឋាភិបាលកម្ពុជា ប្ដឹងទៅកាន់តុលារការយុត្តិធម៌អន្តរជាតិ ICJ ដើម្បីដោះស្រាយបញ្ចប់ភាពតានតឹង ដោយនៅក្នុងនោះមានដូចជា ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបី។
សូមជម្រាបថា ការយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅដោះស្រាយតាមរយៈយន្តការតុលាការអន្តជាតិនេះ ត្រូវបានសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាក់ថា «ដោយសារកម្ពុជាយល់ថា ការព្យាយាមដោះស្រាយតាមយន្តការទ្វេភាគី គឺមិនអាចទៅមុខរួច ផ្ទុយទៅវិញវានឹងនៅជាប់គាំងក្នុងរយៈពេលវែងហើយប្រឈមជាមួយនឹងហានិភ័យនៃការប៉ះទង្គិចដោយប្រដាប់អាវុធ មិនចេះចប់មិនចេះហើយ ហើយភាគីថៃប្រកាសថា តំបន់ទាំងនោះជារបស់ខ្លួនរួចទៅហើយ»។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖