(បាត់ដំបង)៖ លោកសន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងលោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញអមដំណើរ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញចុះត្រួតពិនិត្យទីតាំង និងដឹកនាំកងកម្លាំងប្រជុំរៀបចំផែនការការពារសន្តិសុខជូនថ្នាក់ដឹកនាំ នៅទីបញ្ជាការកងការពារព្រំដែនលេខ៥០២ ក្នុងឱកាសពីធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ១០ ដែលត្រៀមប្រារព្ធធ្វើឡើងក្នុងភូមិសាស្ត្រស្រុកសំឡូត ខេត្តបាត់ដំបង។
ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំកងកម្លាំងចំណុះ យោធភូមិភាគទី៥, កងរាជអាវុធហត្ថខេត្ត, សឹករងខេត្ត, ស្នងការនគរបាលខេត្ត, លោកអភិបាលស្រុកសំឡូត, ប្រធានមន្ទីរ អង្គភាពនានា ជុំវិញខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
នាឱកាសនោះ គណៈអធិបតី បានបើកកិច្ចប្រជុំពិភាក្សា និងដាក់ផែនការលម្អិត អំពីការរៀបចំផែនការការពារសន្តិសុខជូនថ្នាក់ដឹកនាំ នៅទីបញ្ជាការកងការពារព្រំដែនលេខ៥០២ និងចុះពិនិត្យទីតាំងផ្ទាល់ ដើម្បីត្រៀមធ្វើពីធី សម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ១០ ដែលត្រៀមប្រារព្ធធ្វើឡើងក្នុងភូមិសាស្ត្រស្រុកសំឡូត ខេត្តបាត់ដំបង នាពេលឆាប់ៗខាមុខនេះ៕