(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២១ករណី ឃាត់ខ្លួនជនសង្ស័យ៦៥នាក់។
* ករណីជួញដូរ៣ករណី ឃាត់ខ្លួន១១នាក់
* ករណីដឹកជញ្ជូនរក្សាទុក១៤ករណី ឃាត់ខ្លួន១៥នាក់
* ករណីប្រេីប្រាស់៤ករណី ឃាត់ខ្លួន៣៩នាក់។
លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៥៤៧៣ករណី ឃាត់ខ្លួន១៤២៣៨នាក់ (ស្រី១១០៥នាក់)៕