(វៀតណា)៖ លោកស្រី ឡេង ដាវី អនុប្រធានសមគមន៍ថ្មអារកម្ពុជា បានអះអាង និងបង្ហាញភ័ស្តុតាងផ្ទាល់លើវិស័យថ្មអារ ដែលលោកស្រីមានបទពិសោធន៍វិនិយោគលើវិស័យនេះ តាំងពីឆ្នាំ២០០៧ ដល់បច្ចុប្បន្ន ទៅអ្នកវិនិយោគវៀតណាម អំពីការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់រដ្ឋាភិបាល ចំពោះវិស័យឯកជន ដែលមកវិនិយោគនៅកម្ពុជា។
ការអះអាងនិងបង្ហាញភ័ស្តុតាងរបស់លោកស្រី បានធ្វើឡើងនៅក្នុងសន្និសីទលើកទី១ ស្ដីពី «ការតភ្ជាប់រវាងធុរកិច្ចវៀតណាម-កម្ពុជា ឆ្នាំ២០២៥» ដែលបានប្រព្រឹត្តិទៅនៅទីក្រុងហូជីមីញ ប្រទេសវៀតណាម នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា។
លោកស្រី ឡេង ដាវី បានអះអាងថា៖ «ក្នុងនាមជាពាណិជ្ជករតំណាងវិស័យឯកជនកម្ពុជា និងជាអនុប្រធានសមគមន៍ថ្មអារ ដែលបានជោគជ័យនិងទទួលបានការអនុគ្រោះពន្ធទាំងសងខាង សូមអះអាង និងបង្ហាញពីវិស័យថ្មអារ គឺជាគំរូ និងជាភស្តុតាងបង្ហាញថា រដ្ឋាភិបាលបានយកចិត្តទុកដាក់ចំពោះវិស័យឯកជន ដោះស្រាយទាន់ពេលវេលា និងជួយដោះបញ្ហារាំងស្ទះអោយអ្នកវិនិយោគក្នុងស្រុកនិងបរទេសក្នុងវិស័យនេះ»។
នៅក្នុងបទអន្តរាគមន៍ក្នុងសន្និសីទនោះ អនុប្រធានសមគមន៍ថ្មអារកម្ពុជា បាននិយាយទៅកាន់អ្នកវិនិយោគិនវៀតណាមថា៖ «តំបន់ភាគឦសានរបស់កម្ពុជាមានទីតាំងជាប់ព្រំដែនជាមួយប្រទេសវៀតណាម ដែលអាចធ្វើដំណើរទៅមកបានងាយស្រួល មានច្រកអន្តរជាតិចំនួន២ និងច្រកទ្វេភាគគីជាច្រើនទៀត។ តំបន់នេះទទួលបានការគាំទ្រលើកទឹកចិត្តជាពិសេសពីរដ្ឋាភិបាល ជាក់ស្តែងជាគំរូវិស័យរ៉ែថ្ម ដែលជួបបញ្ហាប្រឈមកាលពី ខែកញ្ញា ឆ្នាំ២០២៣ ក្រោយរដ្ឋាភិបាលជួយកំណត់អាករពន្ធនិងដោះស្រាយបញ្ហាប្រឈមជាច្រើនទាន់ពេលការលក់បានកើនឡើង៤ដងក្នុងរយះពេល៣ខែប៉ុណ្ណោះ»។
ក្នុងនាមជាអ្នកដែលបាននាំចេញថ្ម លក់ទៅកាន់ទីផ្សាវៀតណាមចាប់ពីឆ្នាំ២០០៧មកដល់បច្ចុប្បន្ន លោកស្រីអះអាងថា៖ «រូបនាងខ្ញុំផ្ទាល់ក៏បាននាំចេញថ្មអាទៅវៀតណាម បានរួចពន្ធនាំចូលចាប់តាំងពីឆ្នាំ២០០៩មកម្ល៉េះ ហើយក៏បានផលិតផលប្រើប្រាស់ប្រចាំថ្ងៃមួយចំនួនពីវៀតណាមទៅលក់ទីផ្សាកម្ពុជាផងដែរ»។ ការអនុគ្រោះពន្ធគយរវាងប្រទេសទាំង២ មានដល់ទៅ២៨ប្រភេទទំនិញ ដែលរួចពន្ធនាំចូលវៀតណាម និង២៥មុខទំនិញរួចពន្ធនាំចូលកម្ពុជា ដើម្បីអោយកិច្ចការនេះកាន់តែមានប្រសិទ្ធភាពសមាគមដឹកជញ្ជូនក៏បានចូលរួមនិងសហការជាមួយសមគមធុរៈកិច្ចវៀតណាមកម្ពុជា VCBA ក្នុងការផ្តល់ជាព័ត៌មានច្បាស់លាស់ព្រឹក្សាយោបល់សម្របសម្រួលដល់កិច្ចការនាំចេញនាំចូលរវាងប្រទេសកម្ពុជាវៀតណាមអោយកាន់តែមានភាពងាយស្រួលរហ័សចំណេញបានច្រើន»។
ជាការកត់សម្គាល់ មានភាពជោគជ័យជាច្រើនក្នុងការវិនិយោគនៅកម្ពុជា ជាពិសេសនៅតំបន់ភូមិភាគឦសាន ដែលមានក្រុមហ៊ុនធំៗដូចជា VRG Group ដាំដំណាំកៅស៊ូ និង Thaco Group ដាំដំណាំចេក ចិញ្ចឹមគោ ព្រមទាំងអាជីវករជាច្រើនបានចាប់ទៅវិនិយោគក្នុងតំបន់នេះយ៉ាងច្រើនចាប់តាំងពីឆ្នាំ២០០៨ និងទទួលបានជោគជ័យយ៉ាងច្រើន។ ខណៈក្រុមហ៊ុន Rithy Rubber និងក្រុមហ៊ុនក្នុងស្រុកជាច្រើនបានដាំកៅស៊ូ ក្នុងកំឡុងឆ្នាំ២០០៨នេះដូចគ្នា ដែលបានទាក់ទាញរោងចក្រកែច្នៃកៅស៊ូក្រែក រោងចក្រសំបកកង់ រោងចក្រកែច្នៃឈើកៅស៊ូ ដោយមានទុនវិនិយោគរាប់ពាន់លានដុល្លារ ចាប់តាំងពីចន្លោះឆ្នាំ២០០៨ រីកចម្រើនជាបន្តបន្ទាប់មកដល់បច្ចុប្បន្ន៕