(កំពង់ស្ពឺ)៖ កម្លាំងសមត្ថកិច្ច បានចុះបង្ក្រាបទីតាំងល្បែងអនឡាញ និងកាស៊ីណូខុសច្បាប់របស់ជនជាតិចិនមួយកន្លែងស្ថិតក្នុងភូមិជ្រៃតាកួន ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥។

សមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់បាននៅឡើយទេដោយជាប់ដៃប្រមូលភស្តុតាង និងចាប់ជនសង្ស័យ។

តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា តែទីតាំងមួយកន្លែងនេះបានបើករាប់ឆ្នាំកន្លងមកហើយតែមិនមានសមត្ថកិច្ចហ៊ានបង្ក្រាបឡើយ តែពេលនេះត្រូវបានបង្ក្រាប ក្រោយមានបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឲ្យបង្ក្រាបបទល្មើសឆបោកតាមអនឡាញ (Online Scams)។