(បន្ទាយមានជ័យ)៖ ក្រោយមានបទបញ្ជារបស់នាយករដ្ឋមន្ដ្រី! អាជ្ញាធរ និងសមត្ថកិច្ច ខេត្ដបន្ទាយមានជ័យ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ បានបើកប្រតិបត្ដិការ បង្ក្រាបបទល្មើសឆបោក តាមអនឡាញមួយកន្លែង នៅក្រុងប៉ោយប៉ែត ដោយឃាត់ខ្លួនជនជាតិឥណ្ឌនេស៊ី២៧១នាក់។

ការចុះបង្ក្រាបនេះ ដឹកនាំបញ្ជាផ្ទាល់ពីលោក អ៊ុំ រាត្រី អភិបាលខេត្ដ និងជាប្រធានគណៈបញ្ជាការឯកភាព ខេត្ដបន្ទាយមានជ័យ ដោយមានការចូលរួ​មពីក្រុមការងារខេត្ត អនុវត្តដោយស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងមានការចូលរួម ពីតំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ។

ប្រតិបត្ដិការនេះ ធ្វើឡើងនៅទីតាំងអគារអនឡាញ០១កន្លែង នៅចំណុចផ្លូវស្តង់តាងួន ទល់មុខផ្លូវខាងលិចបុរីដឹផាកស៊ីធី ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កំពស់០៣ជាន់ មានបន្ទប់៧០បន្ទប់ ជាន់ទី១,ទី២ ជាបន្ទប់ស្នាក់នៅ និងជាន់ទី០៣ ជាបន្ទប់លួចលាក់ សម្រាប់ធ្វើការអនឡាញ។

ក្នុងប្រតិបត្ដិការនេះ ដោយរកឃើញជនជាតិឥណ្ឌូនេស៊ី សរុបចំនួន ២៧១នាក់ ស្រី៤៥នាក់ និងវត្ថុតាងចាប់យករួមមាន៖ កុំព្យូទ័រសរុបចំនួន៣៤១គ្រឿង និងទូរស័ព្ទចំនួន៣៥២គ្រឿង៕