(ភ្នំពេញ)៖ កម្លាំងគណ:បញ្ជាការឯកភាពរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ បានចុះបង្រ្កាបទីតាំងលួចលាក់បង្កប់បទល្មើស Online Scams នៅក្នុងទីតាំងផ្សេងគ្នា ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង និងសង្កាត់ឃ្មួញខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្រុមការងារបានត្រួតពិនិត្យរកឃើញជនសង្ស័យ និងសម្ភារះមួយចំនួនដូចខាងក្រោម៖ ជនជាតិចិនតៃវ៉ាន់ ៧៥នាក់, ជនជាតិចិន ចំនួន ២៤នាក់, ជនជាតិវៀតណាម ១នាក់, ទូរស័ព្ទ ៤៦៩គ្រឿង, កំព្យុទ័រ ១២២ គ្រឿង Laptop ចំនួន ០៥គ្រឿង, លិខិតឆ្លងដែន ចំនួន៣៤ក្បាល (ចិនតៃវ៉ាន់), រថយន្តសរុបចំនួន ០២គ្រឿង, ស៊ីមទូរសព្ទជាច្រើនមិនទាន់ប្រើប្រាស់។
បច្ចុប្បន្ន ជនជាតិចិនតៃវ៉ាន់ វៀតណាម និងចិន ព្រមទាំង សម្ភារៈជាវត្ថុតាងទាំងអស់ ត្រូវបានប្រគល់ជូនស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីបន្តអនុវត្តនីតិវិធី ព្រមទាំងនឹងចាត់វិធានការតាមផ្លូវច្បាប់ ឱ្យតឹងរឹងបំផុតចំពោះមេក្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕