ក្រសួងការងារ នាំយកឱកាសការងារជិត ១ពាន់កន្លែងសម្រាប់ប្រជាពលរដ្ឋ និងពលករខ្មែរក្នុងខេត្តពោធិ៍សាត់ដែលទើបត្រឡប់មកពីប្រទេសថៃ

17-07-2025 13:55

(ពោធិ៍សាត់)៖ លោក ឡេង សែ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តពោធិ៍សាត់ និងលោក ហេង សុភាណា អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងអាជ្ញាធរពាក់ព័ន្ធបានអញ្ជើញចូលរួមពិធីបើក «វេទិកាការងារ» របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៅស្រុកកណ្តៀង ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥។ «វេទិកាការងារ»នេះ បានផ្ដល់ឱកាសសម្រាប់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេស បងប្អូនពលករខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃ ដើម្បីសម្ភាសការងារភ្លាមៗជាមួយក្រុមហ៊ុន, សហគ្រាស និងរោងចក្រ ចំនួន៧ ដែលបានចុះមកផ្ទាល់ និងមានឱកាសការងារចំនួនជិត ១ពាន់កន្លែង៕