ក្រសួងការងារ នាំយកឱកាសការងារជាង ៣ពាន់កន្លែង សម្រាប់ប្រជាពលរដ្ឋ និងពលករខ្មែរក្នុងខេត្តបន្ទាយមានជ័យដែលទើបត្រឡប់មកពីប្រទេសថៃ
17-07-2025 14:10
(បន្ទាយមានជ័យ)៖ លោក សាន គីមហុង អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោក យឹម សំណាង អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងអាជ្ញាធរពាក់ព័ន្ធ បានអញ្ជើញចូលរួមពិធីបើក «វេទិកាការងារ» របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥។
«វេទិកាការងារ» នេះ បានផ្ដល់ឱកាសសម្រាប់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេស បងប្អូនពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃ ដើម្បីសម្ភាសការងារភ្លាមៗ ជាមួយក្រុមហ៊ុន, សហគ្រាស និងរោងចក្រ ចំនួន៣ ដែលបានចុះមកផ្ទាល់ និងមានឱកាសការងារចំនួនជាង ៣ពាន់កន្លែង៕