(ភ្នំពេញ)៖ ទឹកដោះគោឆៅ ម៉េកណូលា គីងកុ ភ្លឹស (Magnolia Ginkgo Plus) ជាផលិតផលថៃ ដែលមានគុណប្រយោជន៍ខ្ពស់ សម្រាប់ជំនួយដល់ការចងចាំ និងបំប៉នខួរក្បាល បានឈានចូលទីផ្សារកម្ពុជា យ៉ាងជោគជ័យ ពិសេស បានក្លាយជាដៃគូដ៏សាកសមបំផុតរបស់សិល្បករ របស់ក្រុមក្មេងខ្មែរ ដែលមាននូវ ពន្លឺ និងសុជាតិ ផងដែរ ដែលជាសិល្បករវ័យក្មេង ដ៏មានប្រជាប្រិយភាព ជាមួយនឹងទេពកោសល្យនិពន្ធបទភ្លេង និងបង្កើតចម្រៀងថ្មី គឺសុទ្ធតែត្រូវពឹងផ្អែក លើខួរក្បាលដ៏ល្អ និងភាពឆ្លាតវៃរបស់ពួកគេទាំងពីរ ។
អ្នកទាំងពីរត្រូវបានគេស្គាល់ថាជាក្រុម «ក្មេងខ្មែរ» និងក៏ជាតារាដែលមានទេពកោលសល្យនិពន្ធចម្រៀងថ្មី ដោយខ្លួនឯងផងដែរ ពួកគេបានទទួលការគាំទ្រ យ៉ាងពេញទំហឹង ក្នុងចំណោមស្រទាប់យុវវ័យ ដែលក្នុងនោះមានបទចម្រៀងដ៏ពេញនិយម និងត្រូវបានយុវវ័យយកមកច្រៀងលេងតាមនោះគឺ បទ «បុណ្យភូមិ» «ខូចចិត្ត» និង«កុហក» ជាដើម។
ដូច្នេះទឹកដោះគោឆៅ ម៉េកណូលា គីងកុ ភ្លឹស នឹងជួយធ្វើកុលបុត្រ កុលធីតារបស់លោកអ្នក ទទួលបានខួរក្បាល ប្រាជ្ញា ស្មារតី និងខួរក្បាល ដ៏មានថាមពលឆ្លាតវៀងវៃមួយ រួមជាមួយឆន្ទៈដ៏មុះមុត និងការទទួលយកនូវគំនិតថ្មីៗ ដែលអាចនាំអ្នកទៅកាន់ទីជោគជ័យដែលអ្នករំពឹងទុកបាន៕