(ភ្នំពេញ)៖ នៅវិទ្យាស្ថាន CamEd Business School យើងមានកម្មវិធីសិក្សាកម្រិតថ្នាក់បរិញ្ញាបត្រក្នុងរយៈពេល ៤ឆ្នាំ ដែលនិស្សិតអាចទទួលបានសញ្ញាបត្រពីរក្នុងពេលតែមួយ ដោយកម្មវិធីសិក្សាបរិញ្ញាបត្រនេះ ផ្ដោតការបង្រៀន ជាចម្បងទៅលើជំនាញ គណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្ម។
លើសពីនេះទៅទៀត ទោះបីជាការបង្រៀនផ្ដោតទៅលើជំនាញបីសំខាន់ក៏ពិតមែន ប៉ុន្តែក្នុងកម្មវិធីសិក្សានោះគឺគ្របដណ្ដប់ទៅដោយមុខវិជ្ជាសំខាន់ៗផ្សេងទៀត ដែលទាក់ទងទៅនឹងពាណិជ្ជកម្ម ដែលមានដូចជា ការសិក្សាពីទីផ្សារ ម៉ាក្រូ និងមីក្រូសេដ្ឋកិច្ច ច្បាប់ពាណិជ្ជកម្មនៅកម្ពុជា គោលការណ៍ពន្ធដារកម្ពុជា និងបរិយាកាសអាជីវកម្មអន្តរជាតិជាដើម។ល។ វាក៏ជាកម្មវិធីសិក្សាដ៏ល្អមួយ សម្រាប់អ្នកដែលមានគោលដៅក្នុងការបើកអាជីវកម្មផ្ទាល់ខ្លួនទៅថ្ងៃអនាគត ឬក៏ចង់បម្រើការនៅតាមបណ្ដាក្រុមហ៊ុននានា។
ផ្សារភ្ជាប់ជាមួយគ្នានេះដែរ អ្វីគួរជាការកត់សម្គាល់ បើយោងតាមរបាយការណ៍ការងារសម្រាប់ឆ្នាំ ២០១៦ របស់មន្រ្តីទទួលបន្ទុកប្រឹក្សាការងារ (Career Services Department) នៃវិទ្យាស្ថាន CamEd បានបង្ហាញអោយឃើញថា និស្សិតប្រមាណជា ៩០ភាគរយ(%) នៃចំនួននិស្សិតបញ្ចប់ថ្នាក់បរិញ្ញាបត្រក្នុងឆ្នាំ ២០១៦ កន្លងមក ទទួលបានឱកាសការងារដោយជោគជ័យ ក្នុងមុខដំណែងសំខាន់ៗ ដូចជា សវនករ មន្ត្រីពន្ធដារ គណនេយ្យករ និងអ្នកគ្រប់គ្រងហិរញ្ញវត្ថុជាដើម នៅតាមបណ្ដាក្រុមហ៊ុនធំៗជាច្រើនក្នុងស្រុក។ហើយ និស្សិតប្រមាណជា៦ភាគរយ(%) មានជំនួញផ្ទាល់ខ្លួន ឬក៏បន្ដការសិក្សានៅបរទេស និងនិស្សិត៤ ភាគរយទៀត កំពុងស្វែងរកតួនាទីនៅតាមបណ្ដាក្រុមហ៊ុននានា តាមរយៈសា្ថប័នទទួលបន្ទុកការងារនេះ។
នេះសបញ្ជាក់ឲ្យឃើញពីភាគជោគជ័យមួយ ដែលវិទ្យាស្ថាន CamEd Business School បានផ្ដល់សេវាកម្មស្វែងរកការងារជូនដល់និស្សិតថ្នាក់បរិញ្ញាបត្រ ក៏ដូចជាថ្នាក់សញ្ញាបត្រ ជំនាញអ្នកបច្ចេកទេសផ្នែកគណនេយ្យ (CAT) តាមរយៈការបញ្ចូននិស្សិតដែលមានចំណេះ និងជំនាញច្បាស់លាស់ទៅតាមក្រុមហ៊ុនធំៗ ទាំងអន្តរជាតិ និងក្នុងស្រុក ហើយនិស្សិតត្រូវបានទទួលស្គាល់ និងស្ថិតនៅក្នុងតម្រូវការខ្ពស់ពីសំណាក់និយោជក ដោយសារជំនាញឯកទេសគណនេយ្យបែបស្ដង់ដារអន្តរជាតិ និងការប្រកាន់ភ្ជាប់នូវវិន័យ ក៏ដូចជាកម្រិតភាសាអង់គ្លេសជាទីកត់សម្គាល់។
រហូតមកដល់បច្ចុប្បន្ន បើយើងចូលទៅមើលគេហទំព័រការងារ everjobs ដោយស្វែងរកតាមប្រភេទការងារ (SEARCH BY CATEGORY) គឺផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ នៅតែជាតម្រូវការទីផ្សារការងារនៅក្នុងក្រុមហ៊ុននានាដែលខ្ពស់ជាងគេ ដោយមានប្រហែលជា ៥៤៨ កន្លែងបន្ទាប់មកផ្នែកលក់មានប្រហែលជា 499 កន្លែង និងបន្តបន្ទាប់ដោយប្រភេទការងារជំនាញផ្សេងទៀត។
ដូច្នេះចាប់ផ្ដើមពង្រឹងសមត្ថភាព និងចំណេះដឹងផ្ទាល់ខ្លួន និងបុគ្គលិករបស់ខ្លួនដើម្បីអាជីពការងារ ក៏ជាការរីកចម្រើននាពេលអនាគតដោយសិក្សាជាមួយវិទ្យាស្ថាន CamEd Business School នៅថ្ងៃនេះ។ សម្រាប់ពត៌មានលម្អិតសូមទំនាក់ទំនងតាមរយៈអ៊ីម៉ែល [email protected] ឬទូរស័ព្ទលេខ ០២៣ ៩៨៦ ៥២២ / ០២៣ ៩៨៦ ៥២៣ / ០២៣ ៩៨៦ ៩៦១៕