(ភ្នំពេញ)៖ ដូចអ្វីដែលបានគ្រោងទុក ពលករខ្មែរ ២១៣នាក់ ក្នុងចំណោម ២៣០នាក់ ដែលរងគ្រោះ នៅលើកោះអំបន់ (Ambon) ប្រទេសឥណ្ឌូនេស៊ី បានត្រឡប់មកប្រទេសកម្ពុជាវិញហើយ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៥នេះ ។

បើតាមក្រសួងការបរទេសកម្ពុជា ពលករ ២១៣នាក់ ក្នុងចំណោមពលករទាំងនោះ ត្រូវបានដឹកតាមយន្តហោះ Boeing 737-900 ER ​មកកាន់​ប្រទេស​កម្ពុជា ខណៈដែលពលករ១៧នាក់ ផ្សេងទៀត នឹងដឹកតាមជើងយន្តហោះ AK 534 ពីកូឡាឡាំពួរមកដល់ភ្នំពេញ នៅពេលល្ងាចនេះ៕