(ភ្នំពេញ)៖ លំនៅដ្ឋានរស់នៅរបស់អ្នកស៊ីវិល័យ ដែលគេនិយមហៅថាខុនដូ ដ៏ទំនើបមួយនៅកណ្តាលរាជធានីភ្នំពេញ មានកម្ពស់រហូត ដល់ជាង ១០០ម៉ែត្រ គ្រោងនឹងបញ្ចប់ការសាងសង់ និងប្រគល់សោទ្វារជូនអតិថិជនរបស់ខ្លួននៅឆ្នាំ២០១៩ខាងមុខនេះហើយ ជាមួយទុនវិនិយោគជិត ១០០លានដុល្លារអាមេរិក។
អគារខុនដូដ៏ទំនើប និងរៀបចំបទដ្ឋានរស់នៅដូចទៅនឹងប្រទេសសិង្ហបុរីនេះ មានឈ្មោះថា «Sky Tree» ស្ថិតតាមបណ្តោយផ្លូវលេខ ១០៥ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។ លោក Scott Wu អ្នកគ្រប់គ្រងខុនដូ Sky Tree ដែលជាជនជាតិខ្មែរ សញ្ជាតិអូស្ត្រាលី បានថ្លែង ក្នុងបទសម្ភាសន៍ជាមួយ Fresh News ថា ខុនដូរបស់លោកត្រូវបានចាប់ផ្តើមសាងសង់ឡើងនៅឆ្នាំ២០១៦ ហើយមកដល់ពេលបច្ចុប្បន្ន ការសាងសង់សម្រេចបានប្រមាណ ៤៦ភាគរយហើយ។
បើតាមលោក Wu ខុនដូ Sky Tree គ្រោងនឹងបញ្ចប់ការសាងសង់របស់ខ្លួននៅក្នុងឆ្នាំ២០១៩ ហើយប្រគល់សោទ្វារជូនអតិថិជនរបស់ខ្លួន ចូលស្នាក់នៅតែម្តង។ លោក Scott Wu បានថ្លែងថា បើទោះបីនៅកម្ពុជាកំពុងមានខុនដូរីកដុះដាលច្រើនយ៉ាងណាក្តី តែលោកមិនបារម្ភ ពីការប្រកួតប្រជែងនោះឡើយ។ ការមិនបារម្ភរបស់លោកដោយសារតែលោកបានមើលឃើញពីការរីកចម្រើនរបស់ប្រទេសកម្ពុជា និងតម្រូវការលំនៅដ្ឋានរបស់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាអ្នកវិនិយោគបរទេសដែលកំពុងបណ្តាក់ទុន រកស៊ីនៅក្នុងប្រទេសកម្ពុជា មានអត្រាខ្ពស់។
អ្នកគ្រប់គ្រងខុនដូ Sky Tree ក៏បានសម្លឹងមើលឃើញផងដែរថា គម្រោង «ខ្សែក្រវាត់មួយ វិថីមួយ» ដែលផ្តួចផ្តើមបង្កើតឡើងដោយ ប្រទេសចិន ក៏ជាគម្រោងដែលជួយទាក់ទាញអ្នកវិនិយោគបរទេសចូលមកកម្ពុជា ហើយតម្រូវការនៃរបៀបរបបរស់នៅបែបស៊ីវិល័យ ពោលការរស់នៅតាមខុនដូនឹងមានតម្រូវការកាន់តែខ្ពស់ផងដែរ។
អ្វីដែលលោក Wu រំពឹងថា ខុនដូ Sky Tree អាចទទួលបានការគាំទ្រខ្លាំងពីអតិថិជននោះ គឺគុណភាពរបស់អគារ និងការរៀបចំបទដ្ឋាន រស់នៅក្នុងខុនដូមានភាពសម្បូរបែបបើធៀបជាមួយខុនដូដទៃ ពោលខុនដូ Sky Tree មានបទដ្ឋានរស់នៅដូចនឹងខុនដូរ នៅក្នុងប្រទេស សិង្ហបុរីតែម្តង។
បើតាមលោក Wu នៅក្នុងខុនដូ Sky Tree នេះ ក្រៅពីកន្លែងស្នាក់នៅ ក៏មានផងដែរអគារការិយាល័យ បណ្ណាល័យ មន្ទីរពេទ្យផ្សារទំនើប កន្លែងហែលទឹក កន្លែងហាត់កីឡា ស្ទឹមស្ប៉ា កន្លែងរង់ចាំ សួនច្បារក្នុង និងចំណតសាធារណៈ ដែលអាចផ្ទុករថយន្ត រហូតដល់៧០០ ចំណត កន្លែងចតឧត្ថម្ភាគចក្រ ស្កាយបារ និងទីតាំងផ្សេងៗទៀត ដែលពោរពេញដោយភាពស្រស់ស្អាត ងាយស្រួលរស់នៅប្រកបដោយ ផាកសុខភាព។
ក្រៅពីការផ្តល់សេវាសម្បូរបែបទៅ គុណភាពនៃការសាងសង់អគារខុនដូ Sky Tree ក៏ត្រូវបានរំពឹងថា ជាការផ្តល់ទំនុកចិត្តខ្ពស់ ដល់អតិថិជនផងដែរ។
លោក Tseng chia Seng អ្នកគ្រប់គ្រងផ្នែកសាងសង់ខុនដូ Sky Tree បានគូសបញ្ជាក់ថា គុណភាពនៃអគារ គឺជាចំណុចត្រូវបានយក ចិត្តទុកដាក់ខ្ពស់បំផុត។ ក្នុងនោះសូម្បីតែបេតុងអគារ ក៏ត្រូវពិនិត្យជាតិក្លរនៅក្នុងបេតុងផងដែរ ព្រោះថាជាតិក្លរនេះបើមានច្រើនអាចធ្វើ ឲ្យដែកក្នុងបេតុងឆាប់ច្រេះ និងឆាប់ខូចគុណភាព។ បច្ចេកទេស គឺកម្រនឹងមានម្ចាស់សំណង់ដទៃធ្វើនោះឡើយ។
ក្រៅពីការយកចិត្តទុកដាក់ទៅលើគុណភាពអគារ ការគិតគូរទៅទៅបរិយាកាស និងបរិស្ថានទាំងក្នុង និងក្រៅអគារក៏ត្រូវបានយកចិត្ត ទុកដាក់ខ្ពស់ ផងដែរ។ បើតាមលោក Tseng chia Seng អគារខុនដូ Sky Try ត្រូវបានសាងសង់ឡើង ដោយរៀបចំឲ្យមានប្រព័ន្ធ ខ្យល់ចេញ ចូលក្នុងអគារគ្រប់គ្រាន់ ដើម្បីផ្តល់ផាសុខភាពដល់អ្នកស្នាក់នៅ។ លើសពីនេះ តាមបង្អួចត្រូវបានបំពាក់កញ្ចក់ដែលនាំ ចូលពីប្រទេសសិង្ហបុរី នៅពេលបិទបង្ហួចទៅអាចការពារសំឡេងរំខានពីខាងក្រៅ សូម្បីតែសំឡេងទឹកភ្លៀង ក៏មិនឮចូលទៅក្នុង អគារផងដែរ។
មួយវិញទៀតនោះ បរិយាកាសក្នុងអគារនៅពេលបិទបង្អួចទៅ គឺអាចធ្វើឲ្យអ្នកនៅក្នុងអគារមិនដឹងពីការប្រែប្រួលបរិយាកាសនៅខាងក្រៅ អគារថាថ្ងៃ ឬយប់នោះឡើយ។ ប្រព័ន្ធទឹក ប្រព័ន្ធអគ្គិសនី និងប្រព័ន្ធការពារអគ្គិភ័យ ក៏ត្រូវបានពិនិត្យប្រកបដោយយកចិត្តទុកដាក់ ខ្ពស់បំផុត។
បើតាមការបញ្ជាក់របស់លោក Tseng chia Seng ក្នុងអគារ គឺមានរៀបចំប្រព័ន្ធទឹកការពារអគ្គិភ័យ ពោលរាល់ពេលមានអគ្គិភ័យ គឺប្រព័ន្ធទឹកបាញ់ស្រោចនៅចំកន្លែងឆាបឆេះនោះតែម្តង មិនបង្កឲ្យមានការឆាប់ឆេះអគារនោះឡើយ។ លោក ស៊ីង ចៃ សេង បានអះអាងថា ខុនដូ Sky Tree អាចធានាអាយុកាលរហូតដល់ជាង ១០០ឆ្នាំ។
អ្នកគ្រប់គ្រងទូទៅលើគម្រោងខុនដូ Sky Tree ដែលបានរស់នៅក្នុងប្រទេសកម្ពុជាប្រមាណ ២០ឆ្នាំមកហើយនោះ លោក Scott Wu ក៏បានបង្ហាញពីគុណសម្បត្តិមួយចំនួនជាជម្រើសសម្រាប់ការរស់នៅក្នុងខុនដូ Sky Tree ផងដែរ។ លោកបានបញ្ជាក់ថាការរស់នៅក្នុង ខុនដូ Sky Tree ត្រូវបានធានាសន្តិសុខ សុវត្ថិភាព ២៤ម៉ោង ជាពិសេសនៅពេលធ្វើដំណើរទៅណាមិនភ័យព្រួយឬបារម្ភពីរឿងចោរកម្ម គាស់ផ្ទះសម្បែងនោះឡើយ។
ជម្រើសដ៏ល្អមួយទៀតនោះ ការទិញ ឬវិនិយោគលើការទិញអគារខុនដូ Sky Tree នឹងនាំមកនូវផលចំណេញជាច្រើននារយៈពេលប៉ុន្មាន ឆ្នាំខាងមុខនេះ ព្រោះថាអគារនេះមានទីតាំងល្អ ខាងមុខស្កាយទ្រី នឹងមានការពង្រីកផ្លូវរហូតដល់ ៣០ម៉ែត្រ ហើយផ្លូវខាងក្រោយ ក៏មានការពង្រីកផងដែរ។ ជុំវិញអគារ គឺសុទ្ធតែមានផ្លូវ មានសាលារៀន ធនាគារ និងមានទេសភាពល្អ ហើយក្លាយជាតំបន់សេដ្ឋកិច្ច។
ជាពិសេសនៅពេលឡើងទៅលើកំពូលអគារដែលមានកម្ពស់ ៣១ជាន់ គេអាចមើលឃើញទិដ្ឋភាពទាំងស្រុងក្នុងរាជធានីភ្នំពេញ ដូចជាអាចមើលឃើញអគាររបស់រាជរដ្ឋាភិបាល ទិដ្ឋភាពនៅបឹងកក់ និងតាមដងទន្លេផងដែរ។
បច្ចុប្បន្នអគារខុនដូ Sky Tree លក់ចេញបានប្រមាណ ៤៦ភាគរយហើយ នៅសល់ប្រមាណ ៥៤ភាគរយទៀត ត្រូវបានរំពឹងថា នឹងលក់អស់នៅអំឡុងចុងឆ្នាំ២០១៧នេះ។ ខុនដូ Sky Tree មានចំនួន ១,១០៤យូនីត និងមានទំហំខុសៗគ្នាដូចជា ៣០ម៉ែត្រការ៉េ ៣៥ម៉ែត្រការ៉េ ៦១, ៦៤, ៧១, ៩០ ១៣៣ និង១៤០ម៉ែត្រការ៉េ។
ជាជម្រើសកាន់តែល្អសម្រាប់អតិថិជននោះ ការទិញអគារខុនដូ Sky Tree អាចបង់រំលោះបានថែមទៀត ជាមួយប្រាក់រំលោះជិត ៦០០ដុល្លារ៕