(បាងកក)៖ សារព័ត៌មានបាងកកប៉ុស្តិ៍ បានចេញផ្សាយបន្តបន្ទាប់មុននេះបន្ដិចថា នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូឆា បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ព្រមទាំងចេញបទបញ្ជាឲ្យបិទសាលារៀន និង​មណ្ឌលពាណិជ្ជកម្មមួយចំនួន នៅថ្ងៃអង្គារស្អែកនេះ។

គិតមកត្រឹមម៉ោង ៨៖៥០នាទីយប់ថ្ងៃច័ន្ទនេះ អ្នកស្លាប់បានកើនឡើងដល់ ១៥នាក់ និងរងរបួសជាង ៨០នាក់ ហើយ​ករណីបំផ្ទុះគ្រាប់បែកនេះ ត្រូវបានគេដឹងថា ជាការធ្វើអត្តឃាតដោយជិះម៉ូតូ។

ក្រោយពីកើតមានករណីផ្ទុះ​គ្រាប់មានសេចក្ដីរាយការណ៍ថា បាន​ប្រទះឃើញឧបករណ៍សង្ស័យចំនួន ២ផ្សេងទៀត នៅកន្លែងចំណងរថភ្លើងលើ អាកាស BTS Skytrain ដែលមានចម្ងាយប្រមាណ ៣០ម៉ែត្រ ពីកន្លែងកើតហេតុ។

​បន្ទាប់ពីកើតមានករណីបំផ្ទុះគ្រាប់នៅកណ្ដាលទីក្រុងបាងកក រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអ៊ែល បានថ្លែង​ឲ្យ​ដឹងថា ករណីនោះមិនមានជនជាតិខ្លួនស្លាប់ ឬរងរបួស​ដែរ។

ពាក់ព័ន្ធនឹងករណីនេះ ត្រូវបានអ្នករាយការណ៍ព័ត៌មានកាសែតបាងកកប៉ុស្ដិ៍ លើកឡើងថា ដូចគ្នាទៅនឹង​ការបំផ្ទុះគ្រាប់បែកនៅអ៊ីរ៉ាក់ និងនៅអាហ្គានីស្ថាន៕ (មើលរូបភាព និងវិដេអូ)-->

วงจรปิดจับภาพวินาทีแสงเพลิงจากเหตุระเบิด แยกราชประสงค์ ประชาชนแตกฮือวิ่งหนีอลม่าน

Posted by กลุ่มคนอาสา กู้ชีพ กู้ภัย Thailand on Monday, August 17, 2015