(ភ្នំពេញ)៖ ឱកាសល្អសម្រាប់ប្រជាពលរដ្ឋជាអ្នកប្រកបរបររត់រ៉ឺម៉កកង់បី ម៉ាក Bajaj RE ព្រោះក្រុមហ៊ុនបានរៀបចំផ្ដល់ជូនយ៉ាងពិសេស ទៅអតិថិជនរបស់ខ្លួន ដោយផ្ដល់សេវាជួសជុលរយៈពេល៣ថ្ងៃ ដោយឥតគិតថ្លៃ ជាមួយនឹងការលក់គ្រឿងបន្លាស់ គ្រប់ប្រភេទបញ្ចុះតម្លៃយ៉ាងពិសេស ពី១៥ភាគរយ ទៅ២០ភាគរយ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨។
លោក ប៊ុង វណ្ណៈ បុគ្គលបម្រើការងារផ្នែកលក់ នៅក្រុមហ៊ុន Bajaj RE ដែលនាំចូលផ្ដាច់មុខនូវ កង់បីម៉ាក Bajaj RE ស៊េរីថ្មី បានឲ្យដឹងថា ក្រុមហ៊ុនរៀបចំកម្មវិធីនេះឡើងមានឈ្មោះថា «You Earn We Care» មានន័យថា អតិថិជនគិតតែពីរកប្រាក់ ដោយក្រុមហ៊ុនខ្វាល់ពីសេវាកម្មជួសជុល ដែលមានរយៈពេលបីថ្ងៃ ចាប់ពីម៉ោង០៨៖៣០នាទីព្រឹក រហូតដល់ម៉ោង០៥៖៣០នាទីល្ងាច ដោយឡែកនៅថ្ងៃចុងបញ្ចប់ ក្រុមហ៊ុនក៏រៀបចំអាហារសាមគ្គីផងដែរ។
លោក វណ្ណៈ បានគូសបញ្ជាក់ថា ការរៀបចំពិធីនេះដើម្បីផ្ដល់សេវាកម្មមួយដ៏ល្អបំផុត ជូនអថិតិជន ព្រោះថាក្រុមហ៊ុនបាននាំចូលផលិតផលកង់បីនេះច្រើន ហើយមួយវិញទៀត ដើម្បីលើកទឹកចិត្តដល់អតិថិជន ដែលមានជំនឿជឿជាក់ និងប្រើប្រាស់នូវផលិតផល Bajaj RE នេះតែម្ដង។
ជាមួយគ្នានេះ អតិថិជនដែលបានមកទទួលសេវាកម្ម ឈ្មោះ ពេជ្រ សក្ដា ទើបនឹងចាប់ផ្ដើមអាជីពនេះប្រមាណកន្លះឆ្នាំ បានសម្ដែងនូវក្ដីរំភើបរីករាយ នៅពេលក្រុមហ៊ុន Bajaj RE រៀបចំនូវកម្មវិធីនេះឡើង ដើម្បីចូលរួមកាត់បន្ថយការចំណាយរបស់អតិថិជន នៅពេលដែលត្រូវយកកង់បី ទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេស ដែលនេះជាការគិតគូរមួយដ៏ល្អ។
ក្រៅពីផ្ដល់សេវាកម្មយ៉ាងល្អហើយនោះ លោក ពេជ្រ សក្ដា ក៏បានមើលឃើញថា ជាងដែលជួសជុលកង់បីរបស់លោក និងជួសជុលកង់បីផ្សេងទៀត មិនបានប្រងើយកណ្ដោយនោះឡើយ ពោលពួកគាត់បំពេញការងារយ៉ាងយកចិត្តទុកដាក់ ដើម្បីបំពេញតាមតម្រូវការអតិថិជនរបស់ខ្លួន ព្រោះក្រុមជាងទាំងអស់នោះ ពោរពេញដោយសមត្ថភាព។
ស្រដៀងគ្នានេះ លោក ដុង សុង ដែលមកទទួលសេវាកម្មជួសជុលដោយឥតគិតថ្លៃពីក្រុមហ៊ុន Bajaj RE យល់ថាការរៀបចំរបស់ក្រុមហ៊ុនពិតជាល្អ ទាំងការផ្ដល់សេវា និងការបញ្ចុះតម្លៃនូវគ្រឿងបន្លាស់គ្រប់ប្រភេទ ដោយលោកប្រើប្រាស់មិនមានក្ដីបារម្ភអ្វីបន្ដិចឡើយ ខណៈដែលគុណភាពកង់បី មិនមានអ្វីដែលជាបញ្ហាចោទនោះទេ។
លោក ដុង សុង ដែលប្រើប្រាស់នូវកង់បីរបស់ក្រុមហ៊ុន Bajaj RE ជិតមួយឆ្នាំ បានមើលឃើញថា បន្ទាប់ពីប្រើប្រាស់នូវកង់បីដែលប្រើថាមពលហ្គាស និងសាំងនេះ បានធ្វើឲ្យជីវភាពក្រុមគ្រួសាររបស់លោក ហាក់កើនឡើងមួយកម្រិតផងដែរ ព្រោះថាកង់បីប្រើមិនដែលខូច និងចំណាយទៅលើការចាក់ហ្គាសបន្ដិចបន្ទួចប៉ុណ្ណោះ។
ទាំងលោក សុង និងលោក សក្ដា ដែលបានសរសើរនូវគុណភាពកង់បីរបស់ក្រុមហ៊ុន Bajaj RE មិនដាច់ពីមាត់នោះ ក៏បានថ្លែងអំណរគុណនូវក្រុមហ៊ុន ដែលបានរៀបចំនូវកម្មវិធីនេះឡើង ដែលជួយកាត់បន្ថយដល់ការចំណាយរបស់ពួកគាត់ និងធ្វើឲ្យពួកគាត់កាន់តែមានភាពកក់ក្ដៅក្នុងការប្រើប្រាស់កង់បី ព្រោះក្រុមហ៊ុននៅតែបន្ដយកចិត្តទុកដាក់ចំពោះអតិថិជនជានិច្ច។
ជាមួយគ្នានេះ បុគ្គលផ្នែកលក់ លោក ប៊ុង វណ្ណៈ ក៏បានឲ្យដឹងបន្ថែមថា រហូតមកដល់ពេលនេះ ក្រុមហ៊ុន Bajaj RE បាននាំចូលកង់បីដែលប្រើហ្គាស និងសាំងបញ្ចូលគ្នានេះ ចំនួនជាង៣ម៉ឺនគ្រឿង នៅទូទាំប្រទេសកម្ពុជា ហើយក្នុងមួយខែក្រុមហ៊ុនលក់បាន ចន្លះពី៣,០០០គ្រឿង ទៅ៤,០០០គ្រឿង ខណៈនៅតាមបណ្ដាខេត្តក៏មានសេវាកម្មផ្ដល់ជូនអតិថិជនដូចនៅរាជធានីភ្នំពេញផងដែរ ពោលនៅទូទាំប្រទេសតែម្ដង។
លោក ប៊ុង វណ្ណៈ ក៏បានពន្យល់អំពីគុណភាពរបស់កង់បី Bajaj RE ដែរថា កងបី Bajaj RE ប្រើប្រាស់នូវបច្ចេកវិទ្យា ម៉ាស៊ីន DTSI មានន័យថាម៉ាស៊ីនមួយ ប្រើនូវក្បាលប៊ូហ្ស៊ីចំនួន២ ដែលអាចដុតកំហាប់ល្បាយឆេះបានសព្វ ដូច្នេះធ្វើឲ្យការប្រើប្រាស់ហ្គាសចំណាយតិច និងមានកម្លាំងខ្លាំង។ ដោយឡែក សម្រាប់តួកង់បីវិញ មានលក្ខណៈរេឌីអាទ័រ រាងជាអក្សរ Y ដែលធ្វើឲ្យការបើកបរមានលំនឹង, កញ្ចប់ធំទូលាយ និងភ្លើងភ្លឺច្បាស់នៅពេលយប់។
ចំពោះបញ្ហាដែលអតិថិជនតែងតែព្រួយបារម្ភរឿងគ្រោះថ្នាក់ដោយសារហ្គាសនោះ ត្រូវបានលោក វណ្ណៈ អះអាងថា កង់បីនេះបំពាក់ធុងហ្គាសនៅខាងក្រោយ ដោយបំពាក់ស្រទាប់ការពារចំនួន២ ដែលស្រទាប់ទីមួយដាក់ទឹក និងស្រទាប់ខាងក្នុងដាក់ហ្គាស ដូច្នេះមិនមានអ្វីជាបញ្ហាដែលត្រួវព្រួយបារម្ភ រឿងផ្ទុះឆេះនោះទេ។
សូមជម្រាបថា សម្រាប់ប្រជាពលរដ្ឋដែលចង់ទិញកង់បីរបស់ក្រុមហ៊ុន Bajaj RE អាចមាន២ជម្រើស ដោយមួយជម្រើសទិញជាលុយសុទ្ធក៏បាន និងទិញបង់រំលស់ក៏បាន ជាមួយមីក្រូហិរញ្ញវត្ថុ LOLC ដែលជាដៃគូរសហការរបស់ក្រុមហ៊ុន ដោយអតិថិជនចំណាយថវិកាដំបូង ត្រឹមតែ៥០០ដុល្លារតែប៉ុណ្ណោះ ជាមួយនឹងការបង់ប្រចាំខែយ៉ាងសមរម្យ៕