(សៀមរាប)៖ គ្មានអ្វីនឹងឆ្ងល់នោះទេ! ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ច្បាស់ណាស់គឺជាលេខមរណៈរបស់ទណ្ឌិត សម រង្ស៊ី។ មកដល់ម៉ោងនេះ សម រង្ស៊ី មានជម្រើស២ ក្នុងជីវិតនយោបាយចុងក្រោយរបស់ខ្លួន ប៉ុន្តែជម្រើសទាំង២ លទ្ធផលទទួលបានតែ១គត់គឺ «ស្លាប់»!។ ទោះបីជាមិនទាន់ស្លាប់អាយុជីវិត តែនឹងស្លាប់ខាងជីវិតនយោបាយ។ តើនេះមានន័យដូចម្តេច? គឺថា៖ ទី១- បើ សម រង្ស៊ី ព្រហើនចូលមកដល់កម្ពុជានៅពេលណានោះក្រោម២៤ម៉ោងគឺ សម រង្ស៊ី នឹងត្រូវវ៉ៃខ្នោះញាត់គុកភ្លាម។ ទី២- បើ សម រង្ស៊ី កំសាកមិនហ៊ានចូលមកគឺ សម រង្ស៊ី ស្លាប់ខាងជីវិតនយោបាយ។ សកម្មជនសល់តិចតួចនឹងកាន់តែអស់ជំនឿ។
តើអ្វីជាការភ្នាល់នយោបាយ? ថ្មីៗនេះសម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជានាយករដ្ឋមន្ត្រីនៃប្រទេសមួយ បានសុខចិត្តប្រកាសទទួលយកការភ្នាល់ជាមួយ បុគ្គលជាអ្នកទោសគឺទណ្ឌិត សម រង្ស៊ី។ ចុះហេតុដូចម្តេចបានជានាយករដ្ឋមន្ត្រីនៃប្រទេសមួយសុខចិត្តភ្នាល់ជាមួយបុគ្គលកំសាកដូច សម រង្ស៊ី? ការពិតគ្មានភាពចាំបាច់អ្វីដែលនាយករដ្ឋមន្ត្រី នឹងត្រូវជ្រលក់មាត់ជាមួយអ្នកទោសរូបនោះទេ។ វិធានការផ្លូវច្បាប់តែមួយគត់ គឺឃើញពេលណា ចាប់ញាត់គុកពេលនោះ។ ប៉ុន្តែការប្រកាសទទួលយកការភ្នាល់នេះ គឺដើម្បីបកអាក្រាតភាពកំសាករបស់ សម រង្ស៊ី និងកុំឲ្យជនចោលម្សៀតនេះ មានលេសភូតភរបោកប្រាស់ប្រជាជន។
សម្តេចតេជោ ហ៊ុន សែន មានប្រវត្តិដោះស្រាយបញ្ហាធំតូច និងអាចរំលាយអង្គការចាត់តាំងឧទ្ទាមខ្មែរក្រហមដោយជោគជ័យតាមរយៈប្រដាប់អាវុធ និងផ្លូវច្បាប់។ ដូច្នេះ ត្រឹមតែអ្នកទោសម្នាក់ដូច សម រង្ស៊ី ដែលអស់លក្ខណ៍និងទ័លច្រកនយោបាយ គឺគ្មានអ្វីពិបាកសោះឡើយ។ សម រង្ស៊ី អាចយល់ខុសអំពី ហ៊ុន សែន! ប៉ុន្តែសុំចងចាំថា៖ ហ៊ុន សែន ថាអ្វី គឺធ្វើហ្នឹង! ហើយ ហ៊ុន សែន ជាអ្នកកំណត់ជោគវាសនារបស់ សម រង្ស៊ី»។ នេះគឺជាការពិត។
សារជាតិរបស់ សម រង្ស៊ី គឺគ្រាន់តែជាអ្នកនយោបាយសម្តែងដ៏កំសាកតែប៉ុណ្ណោះ។ បើរាប់ថយក្រោយវិញ ក្នុងរយៈពេល២៥ឆ្នាំនៃដំណើរនយោបាយប្រឆាំងដ៏ងងឹតងងុលគឺ សម រង្ស៊ី បរាជ័យក្នុងការសម្រេចចិត្តខាងនយោបាយគ្រប់រឿង រហូតសូម្បីតែបក្សនយោបាយក៏គ្មានផង។ ទីបំផុត សម រង្ស៊ី រត់បកក្រោយមកជ្រកកោនក្រោមផ្លាកខ្មោចបក្សសង្គ្រោះជាតិ ដោយដណ្តើមយកពី កឹម សុខា ក្រោយពេលដែលខ្លួនបានសម្រេចចិត្តខុសលោតចោលបក្សនេះទៅហើយ។ នេះជាភាពថោកទាបរបស់ សម រង្ស៊ី។ ឥឡូវនេះ រឿងតែមួយគត់ដែល សម រង្ស៊ី អាចធ្វើបាន គឺបន្តបោកប្រាស់ ភូតភរ ជាមួយងារថ្មីមួយដែលគេថា៖ «អា បបេរថោក» sic។
មកដល់ម៉ោងនេះដែរ សម រង្ស៊ី នៅយល់ខុស៣យ៉ាង៖
ទី១- សម រង្ស៊ី យល់ថា៖ មាន់ស្ងោរឆ្អិន នៅអាចហើរបាន។
ទី២- សម រង្ស៊ី យល់ថា៖ ក្រដាសអាចខ្ចប់ភ្លើងបាន។
ទី៣- សម រង្ស៊ី យល់ថា៖ គុកគឺជាសណ្ឋាគារ។ ការយល់នេះគឺគ្មានអ្វីខុសពីមនុស្សឆ្កួតទេ sic!។
ទោះបីជាយ៉ាងណា ប្រភពផ្ទៃក្នុងក្រុមប្រឆាំងបានឲ្យដឹងថា៖ ចំណុចប្រមូលផ្តុំនៃកង្វល់ដ៏ធំបំផុតរបស់ សម រង្ស៊ី គឺ «បើចូលពិតណាស់នឹងត្រូវចាប់ខ្លួន»។ នេះគឺជាការពិត! ពីព្រោះជាមនុស្សមានសារជាតិខ្លាច២យ៉ាង៖ គឺ «ខ្លាចងាប់ និងខ្លាចជាប់គុក»។ ប៉ុន្តែ សម រង្ស៊ី គ្មានផ្លូវគេចផុតចំណុច២យ៉ាងនេះឡើយ ខណៈថ្ងៃអន្សារនយោបាយបានខិតកាន់តែជិតមកដល់ហើយ។ សម រង្ស៊ី បើកើតជាតិក្រោយ កុំកើតជាមនុស្ស ហើយកុំកើតនៅទឹកដីខ្មែរ៕
ដោយ៖ សេនាជាតិ