(ភ្នំពេញ)៖ ការប្រមាថ និងការផ្គើនរបស់ប្រជាពលរដ្ឋចំពោះវិធានការ និងបំរាមដែលអាជ្ញារដ្ឋាភិបាលបាន ដាក់ចុះ បាននិងកំពុងធ្វើឱ្យប្រទេសមួយចំនួននៅលើពិភពលោក កំពុងរងគ្រោះធ្ងន់ធ្ងរពីការរីករាល ដាលនៃជំងឺកូវីដ-១៩។ មកទល់នឹងថ្ងៃទី៩ ខែមេសា ឆ្នាំ ២០២០ នេះ សហរដ្ឋអាមេរិក មានអ្នកឆ្លង ជំងឺ កូវីដ-១៩ រហូត ដល់ជិតកន្លះលាននាក់ និងស្លាប់ជាង ១,៤ ម៉ឺននាក់ ហើយប្រទេសអេស្ប៉ាញ មានអ្នកឆ្លងជំងឺនេះចំនួនជិត ១៥ ម៉ឺននាក់ និងមានអ្នកស្លាប់ជាង ១,៤ម៉ឺននាក់ និងបរទេសអ៊ីតាលីមានអ្នកឆ្លងជំងឺកូវីដ១៩ ជាង ១៣ ម៉ឺននាក់ និងមានអ្នកស្លាប់ជាង ១,៧ ម៉ឺននាក់។ នៅចំពោះមុខនៃ មេរៀនបទពិសោធនៃគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ នេះ ទើបរាជរដ្ឋាភិបាលកម្ពុជាដឹកនាំ ដោយសម្តេចតេជោ ហ៊ុន សែន បានដាក់ចុះនូវវិធានការសុខាភិបាល និងវិធានការសណ្តាប់ធ្នាប់សង្គម ជា ច្រើនដើម្បីការពារសុខុមាល ភាពប្រជាពលរដ្ឋ និងបញ្ជៀសជំងឺរាតត្បាតកូវីដ-១៩ នេះពីប្រជាជន កម្ពុជា និងការពារកម្ពុជាពីការខាតបង់ផ្នែកសេដ្ឋកិច្ចបង្កឡើងដោយមហន្តរាយជំងឺកូវីដ-១៩ ផង។
ដោយបានគិតគូរខ្ពស់ពីសុវត្ថិភាពរបស់ប្រជាជន រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្អាកការ ឈប់សម្រាកសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ជាវិធានការដែលសូម្បីប្រទេសថៃក៏បានអនុវត្ត ដែរ ដោយលើកពេលចូលឆ្នាំថ្មី។ ជាមួយគ្នានេះ ក្នុងវិធានការការពារពលរដ្ឋខ្លួននិងទប់ស្កាត់ការរីក រាលដាលនៃជំងឺកូវីដ-១៩ ប្រទេសនានានៅលើសកលលោកបានសម្រេចលុបចោលព្រឹត្តិការណ៍ធំៗ ដូចជាព្រឹត្តិការណ៍កីឡា កិច្ចប្រជុំថ្នាក់ដឹកនាំនយោបាយនានា។ ក្នុងការបង្ការបន្ថែមទៀតកុំឱ្យមានការ រាតត្បាតជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ប្រជាពលរដ្ឋ ព្រោះវាអាចនឹងបង្កមហន្តរាយ ធ្ងន់ធ្ងរដល់ជាតិ និងប្រជាជនទាំងមូល សម្ដេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៅថ្ងៃទី៩ ខែមេសា ឆ្នាំ ២០២០ នេះ បានចេញបទបញ្ជាឲ្យអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ ថ្នាក់បិទការធ្វើដំណើរក្នុងប្រទេស ពីរាជធានី ភ្នំពេញ ទៅកាន់បណ្ដាខេត្ត និងការធ្វើដំណើរពីខេត្តមួយ ទៅខេត្តមួយទៀត រហូតដល់ពីស្រុកមួយ ទៅស្រុកមួយ ដោយចាប់អនុវត្តពីម៉ោង ២៤៖០០ នាទីថ្ងៃទី ០៩ រហូតដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២០។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា សម្តេចគ្មានជម្រើសណា ល្អជាងការបិទ មិនឱ្យធ្វើដំណើរឆ្លងរាជធានី-ខេត្តនោះឡើយ ដើម្បីធានាដល់សុវត្ថិភាពរបស់ជាតិ ពីជំងឺកូវីដ១៩។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់លើហ្វេស ប៊ុកយ៉ាងដូច្នេះថា៖ «ដើម្បីសុវត្ថិភាព
របស់ជាតិ និងជីវិតរបស់ប្រជាជន ខ្ញុំពុំមានជម្រើសអ្វីឱ្យល្អជាងការ ចេញបទបញ្ជារបែបនេះទេ។ ប្រសិនមានច្បាប់គ្រប់គ្រងប្រទេសក្នុងគ្រាអាសន្ន ប្រហែលជាច្បាប់នោះ ត្រូវយកមកអនុវត្តនាពេល នេះដែរ»។ ទន្ទឹមនឹងនេះសម្តេចតេជោ ហ៊ុន សែន ក៏សូមការយោគយល់ពីសំណាក់ជនរួមជាតិក្នុង គ្រាដ៏លំបាកនេះ។
វិធានការហាមប្រាមនេះ គឺជាវិធានការការពារសុខភាព របស់ប្រជាពលរដ្ឋ និងជាការការពារ ប្រទេសពីការរាតត្បាតនៃជំងឺកូវីត១៩នេះដែរ។ វិធានការនេះមិនត្រូវបកស្រាយថា ជាការហាមឃាត់ សិទ្ធិ សេរីភាពនៃការដើរហើររបស់ប្រជាពលរដ្ឋឡើយ ប៉ុន្តែសម្រាប់កាលៈទេសៈនេះ ប្រសិនបើពិចារ ណាឱ្យបានដិតដល់វាជាវិធានការដ៏មានប្រសិទ្ធភាព និងចាំបាច់បំផុតក្នុងការទប់ស្កាត់ការ រីករាលដាល នៃជំងឺកូវីដ ដែលជាបីសាច ឥតស្រមោលនេះ។ រដ្ឋាភិបាលជាច្រើននៅលើពិភពលោកនៅអឺរ៉ុប អាមរិក និងអាស៊ី បានប្រកាសដាក់ប្រទេសនៅក្នុងគ្រាអាសន្ន ដោយសារតែការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩។ បទពិសោធនេះរួមនឹង ស្ថានភាពកាន់តែអាក្រក់ទៅៗនៃវិបត្តិនៃការរាតត្បាតនៃជំងឺកូវីដ-១៩ នេះ និងស្ថានភាពជាក់ដែល ដែលបាននិងកំពុងកើតឡើងនៅតាមបណ្តាប្រទេសមួយចំនួននេះ គឺជា មេរៀន និងជា ទឡ្ហីករណ៍ដ៏រឹង មាំបញ្ជាក់ថា វិធានការដែលរាជរដ្ឋាភិបាលកម្ពុជាដាក់ចុះ គឺជាការគិត គ្រប់ជ្រុងជ្រោយ និងជា ការត្រៀមបង្ការ ទុកជាមុនមិនឱ្យមានការរីករាលដាល នៃការឆ្លងជំងឺកូវីដ-១៩ ទ្រុងទ្រាយធំមិនអាចគ្រប់គ្រងបានឡើយ។
ប្រទេសមួយចំនួនដូចជាហ្វីលីពីនជាដើមបានប្រើច្បាប់អាជ្ញាសឹកជាវិធានការ ដោយបានប្រធា នាធិបតីឌូតឺតេ បានបញ្ជាឱ្យកម្លាំងប្រដាប់អាវុធ បាញ់សម្លាប់ជនទាំងឡាយណាដែលបំពានបំរាម។ ប្រទេសឥណ្ឌាប្រើរំពាត់ដើរបំបែកការជួបជុំរបស់ប្រជាជន ឬការបំពានបំរាមឱ្យនៅផ្ទះ។ ប្រទេសមួយ ចំនួននៅអឺរ៉ុបបាន ប្រើប្រាស់វិធានការក្តៅ ហើយថែមទាំងផាកពិន័យជាប្រាក់ រាប់រយអឺរ៉ូ។ ប្រទេស សិង្ហបុរីក៏បានប្រើ វិធានការក្តៅផងដែរ ហើយប្រទេសថៃបានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នរួមនឹង បម្រាមគោចរថែមទៀត។ នៅកម្ពុជា អ្វីដែលរាជរដ្ឋាភិបាលកម្ពុជាស្នើសុំពីបងប្អូនប្រជាពលរដ្ឋ គឺត្រូវបន្តធ្វើការជាធម្មតានិងសូមកុំធ្វើដំណើរឆ្លងខេត្ត ឬឆ្លងស្រុកដែលវាអាចជាហានិភ័យខ្ពស់ក្នុងការឆ្លង វីរ៉ុស កូវីដ-១៩។ អនុសាសន៍របស់អង្គការសុខភាព ពិភពលោក គឺដើម្បីជៀសផុតពីការឆ្លងវីរ៉ុសកូវីដ-១៩ ដែលកំពុងបន្ត សម្លាប់មនុស្សរាប់ពាន់នាក់ជារៀងរាល់ថ្ងៃនេះគឺត្រូវសម្អាតអនាម័យ លាងដៃញឹកញាប់ជាមួយ អាកុល ឬជែលសម្លាប់មេរោគ មិនត្រូវធ្វើដំណើរដោយសេរីឡើយ។ សូម្បីតែលោក ប្រធានាធិបតី សហរដ្ឋអាមេរិក ដូណាល់ ត្រាំ ក៏បានទទួលស្គាល់ថាវិធីសាស្ត្របិទខ្ទប់ឱ្យប្រជាជននៅ តាមផ្ទះ និងហាមឃាត់ការធ្វើ ដំណើរដោយសេរី គឺមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
បងប្អូនប្រជាពលរដ្ឋខ្មែរ ពិតជាមិនចង់ឃើញស្ថានការណ៍នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ដូចនៅអឺរ៉ុប ឬសហរដ្ឋអាមេរិកឡើយ ហើយក៏មិនចង់ ទទួលរបាយការណ៍អាក្រក់ណាមួយពីក្រសួង សុខាភិបាលលើការតេស្តវិជ្ជមានកូវីដលើពលរដ្ឋរបស់ខ្លួនណាម្នាក់ឡើយជារៀងរាល់ថ្ងៃឡើយ។ បង ប្អូន ប្រជាពលរដ្ឋចង់ឃើញកម្ពុជា បន្តមានសុវត្ថិភាពខ្ពស់ពីកូវីដ-១៩ ហើយបន្តការពារយ៉ាងប្រុង ប្រយ័ត្នពីជំងឺនេះ ដោយ មិនធ្វេសប្រហែសឡើយ។ រហូតមកទល់ពេលនេះ កម្ពុជាមិនទាន់មានការ ចម្លងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ឡើយ ករណីកូវីដ-១៩ វិជ្ជមានភាគច្រើនជាករណីនាំចូល ហើយ ក៏មិនទាន់មានប្រជាពលរដ្ឋណាម្នាក់ស្លាប់ដែរ។ ប្រជាជនកម្ពុជាពិតជាចង់បន្តឃើញស្ថានភាព ល្អនេះ បន្ត ទៀត ហើយក៏មិន ចង់ឱ្យមានករណីថ្មីៗទៀតកើតឡើងឡើយ ហើយក៏កាន់តែមិប្រាថ្នាឱ្យមានការ ចម្លងក្នុងសហគមន៍ដែរដែលវាអាចនឹងបង្កមហន្តរាយដល់អាយុជីវិត និងធ្វើឱ្យកម្ពុជាខាតបង់សេដ្ឋកិច្ច របស់ខ្លួនច្រើន។ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានគិតគូរដោយម៉ត់ចត់ និងប្រុងប្រយ័ត្ន បំផុត លើដំណាក់កាលនីមួយៗនៃការដាក់វិធានការ ដោយបានថ្លឹងថ្លែងយ៉ាងម៉ត់ចត់ រវាង វិធានការសុខាភិបាលដែលចាំបាច់ត្រូវការពារសុខភាពប្រជាពលរដ្ឋឱ្យបាន កុំឱ្យមានការយាយីពី ជំងឺកូវីដ-១៩ វិធានការនយោបាយ ដែលត្រូវធ្វើយ៉ាងណាកុំឱ្យប្រជាពលរដ្ឋមានការភ័យខ្លាចជ្រុលហួស ហេតុ និងវិធានការសេដ្ឋកិច្ចដើម្បីគាំពារដល់ប្រជាពលរដ្ឋ គិតគូរពីការផ្គត់ផ្គង់ស្បៀងអាហារជាដើម។
ដូច្នេះដើម្បីសេចក្តីសុខ និងការពារខ្លួនយើងទាំងគ្នាពីការឆ្លងជំងឺកូវីដ-១៩ ប្រជាពលរដ្ឋខ្មែរ ទាំងអស់ត្រូវ ចូលរួមគោរពនិងអនុវត្តបទបញ្ជានិងវិធានការទាំងឡាយ ដែលរាជរដ្ឋាភិបាលដាក់ចុះឱ្យ បានត្រឹមត្រូវ និងមិនត្រូវបំពាន ឬផ្គើនបម្រាមណាមួយឡើយ ព្រោះវាជាវិធានការដើម្បីគាំពារសុខុមា លភាពប្រជាពលរដ្ឋទាំងអស់គ្នា និងជាវិធានការបង្ការកុំឱ្យកម្ពុជាខាតបង់ធ្ងន់ធ្ងរផ្នែកសេដ្ឋកិច្ចពីជំងឺ កូវីដ-១៩ នេះដូចដែលប្រទេសជាច្រើនបាននិងកំពុងជួបប្រទះ។ ម្យ៉ាងទៀត សូមបងប្អូនប្រជាពលរដ្ឋ ត្រូវយល់ថាបញ្ហាកូវីដ-១៩ មិនមែនជារឿង បុគ្គលឡើយ ន៉ុន្តែវា បញ្ហារបស់យើង ហើយដើម្បីទប់ទល់ ការរីករាលដាលនៃជំងឺឆ្លងនេះ យើងត្រូវរួមគ្នាគោរពបទបញ្ជា និង វិធានការទាំងឡាយ ឱ្យបានជោគ ជ័យ និងការពារខ្លូនពីកូវីដ-១៩។ បង្ការខ្លួនយើងពីកូវីដ-១៩ គឺការពារ ជាតិខ្មែរទាំងមូលពីការរាតត្បាត នៃវីរ៉ុសកូវីដ-១៩!
ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០