(ភ្នំពេញ)៖ រ៉ុង ឈុន ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចចេញដីកាឃុំខ្លួនជាបណ្តោះអាសន្នកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួននៅយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងបទល្មើសជាក់ស្តែងដោយញុះញង់ ឱ្យមានភាពវឹកវរដល់សន្តិសុខសង្គមលើបញ្ហាព្រំដែនកម្ពុជា។ ក្រុមជនដែលទទួលផែនការតវ៉ា ៣រូបទៀតក៏ត្រូវបានចាប់ខ្លួនដោយទទួលផែនការប្រែការវ៉ាដោះលែង រ៉ុង ឈុន ដើម្បីផ្តួលរំលំរដ្ឋាភិបាល។ មជ្ឈដ្ឋានអ្នកឱកាសនិយមជាច្រើន បានចាប់យកឱកាសនៃការជាប់ពន្ធនាគាររបស់ រ៉ុង ឈុន ដើម្បីធ្វើអាជីវកម្មទាញចំណេញផលប្រយោជន៍នយោបាយរៀងៗខ្លួន។
តើនរណាជាអ្នកទទួលបានផលពិតប្រាកដពីការជាប់ឃុំក្នុងពន្ធនាគាររបស់ រ៉ុង ឈុន នៅពេលនេះ?
រ៉ុង ឈុន ត្រូវបានមេធ្វើរដ្ឋប្រហាររត់ចោលស្រុក ជាអ្នករៀបចំឧបាយកលឱ្យជាប់គុក រឿងព្រំដែនដើម្បីបង្កើតជាលេសជំរុញឱ្យចលនាដើរតាមផ្លូវនៅក្នុងស្រុកដើម្បីជាការចំណេញ ខាងនយោបាយមានសំឡេងនិយាយឡើងវិញតាមវិទ្យុបម្រើក្បាលឱ្យបរទេសនានា ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីបរទេស និងបង្កើនតម្លៃខ្លួនខាងនយោបាយឡើងវិញ និងដើម្បីបង្កើតបញ្ហា បង្ក ជម្លោះ និងបង្កភាពវឹកវរធ្ងន់ធ្ងរក្នុងសង្គម កម្ពុជាតាមរយៈការដុតបញ្ឆេះកំហឹងលើបញ្ហារសើបនានាក្នុងចេតនាទុច្ចរឹតផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ ប៉ុន្តែកាលដែល រ៉ុង ឈុន ត្រូវបានចាប់ខ្លួននិង ចោទប្រកាន់តាមផ្លូវតុលាការមិនបានផ្តល់ ផលប្រយោជន៍ដល់មេរដ្ឋប្រហារ សម រង្ស៊ី និងគូកនដូចជាមូរ សុខហួរ អេង ឆៃអ៊ាង ឬហូរ វ៉ាន់ ឡើយ តែជាការធ្វើឱ្យបែកធ្លាយនូវផែនការឧបាយកលទុច្ចរិតរបស់ក្រុមជ្រុលនិយមទាំងនេះ។ ដូច្នេះ រ៉ុង ឈុន ជាប់គុកមិនបានផ្តល់ផលចំណេញដល់ ក្រុមអ្នកនយោបាយរត់ចោលស្រុក ឬអ្នកនយោបាយប្រឆាំងក្នុងស្រុកឡើយ។
រ៉ុង ឈុន ជាប់ឃុំក្នុងពន្ធនាគារក៏មិនបានផ្តល់ផលប្រយោជន៍ច្រើនសម្រាប់ក្រុមយុវជនដែលគេប្រើជាខែលបិទបាំងផែនការឧបាយកលទុច្ចរិតឡើយ។ ក្រុមយុវជនមកពីចលនាមាតាធម្មជាតិ ឬចលនាខ្មែរថាវរៈ ឬបណ្តាញយុវជនកម្ពុជាដែលខិតខំដើរតត្រុបផ្សាយផ្ទាល់ពីការតវ៉ាផ្សេងៗ គឺជាអ្នកដែលលង់នឹងមនោគមន៍វិទ្យាប្រតិកិរិយា និងជាអ្នកស៊ីជោរ អំនួតតាមការលើកជើងរបស់ក្រុមប្រឆាំងក្រៅស្រុក និងងុបនឹងពាក្យ «អ្នកស្នេហាជាតិក្លែងក្លាយ»។
ក្រុមយុវជនទាំងនេះត្រូវបានគេប្រើដើម្បីបំពុលសង្គមនិងដើរអុកឡុកក្រឡុកស្ថានការណ៍នយោបាយខ្មែរ និងបម្រើឱ្យកលល្បិចនយោបាយទុច្ចរិត របស់ក្រុមជ្រុលនិយមមេរដ្ឋប្រហារនិងចៅហ្វាយនាយបរទេសរបស់ពួកគេ។ រ៉ុង ឈុន ជាប់គុកបានធ្វើឱ្យពួកគេបាត់បង់ចំណូលហិរញ្ញវត្ថុពីការរៀបចំផែនការគម្រោងតវ៉ានានា ព្រោះបាត់មេខ្យល់ រ៉ុង ឈុន។
រ៉ុង ឈុន ជាប់គុកក៏មិនចំណេញដល់ក្រុមអង្គការសង្គមស៊ីវិលប្រឆាំងដែរ ព្រោះពួកគេបាត់បង់ជន្ទល់រឹងមាំមួយព្រោះ រ៉ុង ឈុន ត្រូវបានក្រុមបណ្តាញសង្គមស៊ីវិលគ្នា គេឱ្យឈ្មោះថាជាអ្នកតស៊ូមតិដ៏ស្វិតស្វាញម្នាក់ និងជាមេគំនិតក្នុងការរៀបចំផែនការផ្សេងៗប្រឆាំងនឹងកម្ពុជា។ បាត់ រ៉ុង ឈុន ដូចជាបាត់សំឡេងនៃខ្មោចបក្សសង្គ្រោះជាតិក្នុងស្រុក ហើយបាត់ រ៉ុង ឈុន ដូចជាបាត់ជម្រកដ៏រឹងមាំសម្រាប់ក្រុមសង្គម ស៊ីវិលជ្រកដើម្បីបញ្ចេញសារនិងការវាយប្រហារមកលើរដ្ឋាភិបាល និងគណបក្សកាន់អំណាច។ រ៉ុង ឈុន ជាប់គុក ជាការលំបាករបស់ក្រុមសង្គមស៊ីវិល។ ចុះតើនរណាទទួលផលពីការជាប់គុករបស់ រ៉ុង ឈុនទៅ?
ពិតណាស់គឺមិនមែនរដ្ឋាភិបាល ហើយក៏មិនមែនគណបក្សប្រជាជនកម្ពុជានោះទេ! អ្នកដែលចំណេញផលនយោបាយពីការជាប់ឃុំរបស់ រ៉ុង ឈុន គឺ សួង សុភ័ណ្ឌ ដែលខំចេញមកសម្តែងនៅលើឆាកក្រុមប្រឆាំងរបស់មេធ្វើរដ្ឋប្រហាររត់ចោលស្រុក ដើម្បីទាញចំណេញខាងនយោបាយ។ សួង សុភ័ណ្ឌ ដែលមិនមែនជាសមាជិកខ្មោចបក្សប្រឆាំង។ សួង សុភ័ណ្ឌ ជាមនុស្សក្រៅបក្សបង្ហាញមុខតែមួយភ្លែតនៅក្នុងការតវ៉ាប្រឆាំងនឹងការចាប់ខ្លួន រ៉ុង ឈុន។ ប៉ុន្តែពេលនេះ សួង សុភ័ណ្ឌ កំពុងប្រមូលយកផលប្រយោជន៍ សព្វបែបយ៉ាង។ គឺបុគ្គលឈ្មោះ សួង សោភ័ណ្ឌ ដែលជាជនឆ្លៀតឱកាសនិយមចង់កសាងកេរ្តិ៍ឈ្មោះនយោបាយខ្លួនដោយយក រ៉ុង ឈុន មកធ្វើជាស្ពានចម្លងនយោបាយ។ សួង សុភ័ណ្ឌចុះទៅកាន់ទីតាំងដែល រ៉ុង ឈុន ចុះទៅហើយ សួង សុភ័ណ្ឌ ក៏ធ្វើអ្វីៗដូចដែលរ៉ុង ឈុន បានធ្វើក្នុងសំណុំរឿងព្រំដែនដើម្បីបានឈ្មោះល្បី និងកសាងទុននយោបាយរបស់ខ្លួន។
គឺបុគ្គល សួង សុភ័ណ្ឌនេះហើយដែលជាអ្នកបានទទួលផលពិតពីការជាប់គុករបស់ រ៉ុង ឈុន។ គឺ សួង សុភ័ណ្ឌ នេះហើយជាអ្នកដែលទាញយកផលប្រយោជន៍ពីការតវ៉ានានា ដែលក្រុមសកម្មជនខ្មោចគណបក្សសង្គ្រោះជាតិបានលះបង់ និងក្រុមយុវជនបានធ្វើ។ នេះបានចំជាអ្នកដែលពូកែឆ្លៀតឱកាសទាញយកប្រជាប្រិយភាព និងផលចំណេញនយោបាយពីការជាប់គុករបស់ រ៉ុង ឈុន និងអ្នកដទៃទៀត។ ទីបំផុត សម រង្ស៉ី ជាអ្នកប្រើល្បិចឱ្យ រ៉ុង ឈុន ចូលគុក តែបែរជា សួង សុភ័ណ្ឌ ជាអ្នកឆក់ឱកាសដើម្បីចំណេញនយោបាយទៅវិញ៕
ដោយ៖ ចៅចាក់ស្មុក
ស្រុកកំចាយមារ ខេត្តព្រៃវែង