(ភ្នំពេញ)៖ នេះគឺជាវីដេអូវិភាគទី៣ របស់លោក Brian Berletic ជនជាតិអាមេរិកាំង ដែលបានស្រាវជ្រាវ និងបានផ្សព្វផ្សាយតាមបណ្តាញសង្គម។ វីដេអូថ្មីនេះរៀបរាប់អំពី សហរដ្ឋអាមេរិកកំពុងប្រើវិបត្តិក្លែងក្លាយជាច្រើន ដើម្បីបង្ហាញពីភាពត្រឹមត្រូវនៃការជ្រៀតជ្រែករបស់ខ្លួននៅទូទាំងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដោយក្នុងនោះរាប់បញ្ចូលទាំងការជ្រៀតជ្រែកនៅក្នុងបណ្តាប្រទេសនានា ដែលទន្លេមេគង្គហូរកាត់ ក្រោមលេសការពារបរិស្ថាន និងសិទ្ធិមនុស្ស ដើម្បីទប់ស្កាត់ឥទ្ធិពលរបស់មហាយក្សចិន។
បើចង់ដឹងថា ស្នាដៃនិពន្ធបែបវិភាគស៊ីជម្រៅភាគទី៣ ដែលផលិតដោយលោក Brian Berletic ដែលជាអតីតកងម៉ារីនអាមេរិក និងបច្ចុប្បន្នជាអ្នកស្រាវជ្រាវនិងជាអ្នកនិពន្ធផ្នែកភូមិសាស្ត្រនយោបាយ មានខ្លឹមសារយ៉ាងណានោះ សូមអញ្ជើញទស្សនា៖