BREAKING NEWS: ភរិយាអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ត្រូវអាជ្ញាធរប្រឆាំងអំពើពុករលួយចាប់ខ្លួន និងសួរចម្លើយ មុននឹងធ្វើការចោទប្រកាន់ជុំវិញអំពើពុករលួយ! (Video inside)
03-10-2018 16:03
(គូឡាឡាំពួ)៖ ភរិយារបស់អតីតនាយករដ្ឋមន្រ្តីម៉ាឡោស៉ី ណាជីប រ៉ាហ្សាក់ គឺលោកស្រី រ៉ូស្មាហ៍ មែនសួរ (Rosmah Mansor) ត្រូវបានឃាត់ខ្លួនដោយអង្គភាពប្រឆាំងអំពើពុករលួយ MACC នៃប្រទេសម៉ាឡេស៉ី ហើយអាចនឹងរងការចោទប្រកាន់ជាផ្លូវការនាពេលឆាប់ៗ ពាក់ព័ន្ធនឹងរឿងអាស្រូវពុករលួយនៃមូលនិធិរដ្ឋ 1MDB។ នេះបើតាមការឲ្យដឹងពីមេធាវីរបស់ស្រី ដកស្រង់សម្តីដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃពុធ ទី០៣ ខែតុលា ឆ្នាំ២០១៨។
លោកស្រី Rosmah ត្រូវបាននាំខ្លួនទៅកាន់ទីស្នាក់របស់ MACC ជាទីដែលលោកស្រី ត្រូវបានអាជ្ញាធរម៉ាឡេស៉ីសួរចម្លើយ នៅក្នុងការស៉ើបអង្កេតជុំវិញរឿងអាស្រូវពុករលួយ ទាក់ទិននឹងមូលនិធិរដ្ឋ 1 Malaysia Development Berhad (1MDB) បន្ទាប់ពីក្រុមអ្នកស៉ើបអង្កេតបានចំណាយពេលជិត ១៣ម៉ោង ដើម្បីថតសំឡេងនៃពាក្យសម្តីរបស់លោកស្រីនៅថ្ងៃពុធសប្តាហ៍នោះ។
រំលឹកទៅដល់ពេលស្វាមីនៅកាន់អំណាចនោះ ពេលលោកស្រី Rosmah បង្ហាញមុខនៅសាធារណៈម្តងៗ តែងត្រូវមហាជនសំឡឹងមើលមិនដាក់ភ្នែកនោះឡើយ ដោយសារតែសម្ភារៈ និងគ្រឿងអលង្កាទំនើបៗ ព្រមទាំងឡូយឆាយរបស់លោកស្រី។
គួរជម្រាបថា សម្រាប់ស្វាមីរបស់លោកស្រីគឺលោក ណាជីប វិញគិតមកទល់ពេលនេះ បានរងបទចោទប្រកាន់សរុប ៣២ករណី រួមមានទាំងការលាងលុយកខ្វក់ រហូតដល់ការបំពានអំណាច និងការរំលោភទំនុកចិត្តជាដើម ដើម្បីតែព្យាយាមបិទបាំងថា តើលុយរាប់ពាន់លានដុល្លារ បានបាត់ចេញពីមូលនិធិ 1MDB ដែលរូបលោកបានបង្កើតឡើងផ្ទាល់ដោយរបៀបណា៕