បញ្ជីឈ្មោះប្រទេស ដែលមានឥទ្ធិពលធំជាងគេបំផុតនៅលើពិភពលោក ប្រចាំឆ្នាំ២០២០ (Video inside)

09-02-2020 14:43

(វ៉ាស៊ីនតោន)៖ របាយការណ៍ថ្មីមួយ បានឱ្យដឹងថា សហរដ្ឋអាមេរិក នៅតែបន្តឈរលេខរៀងទីមួយ ក្នុងនាមជាប្រទេសមានឥទ្ធិពលធំជាងគេបំផុត នៅលើពិភពលោក តាមពីក្រោយដោយប្រទេសរុស្ស៊ី និងចិន ប្រចាំឆ្នាំ២០២០។ នេះបើតាមការដកស្រង់ចេញពីសារព័ត៌មាន Business insider នៅថ្ងៃអាទិត្យ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២០។

របាយការណ៍ខាងលើចេញផ្សាយដោយទស្សនាវដ្ដី US News and World Report នាពេលថ្មីៗនេះ ហើយការចាត់ចំណាត់ថ្នាក់នេះទៀតសោត គឺធ្វើឡើងដោយផ្អែកលើ ការវាយតម្លៃលើឥទ្ធិពលនៃប្រទេសចំនួន៨០ រួមមានទាំងនយោបាយ សេដ្ឋកិច្ច ក៏ដូចជាអំណាចយោធា និងតាមរយៈការស៊ើបសួរមនុស្ស ២១,០០០នាក់ នៅជុំវិញពិភពលោក។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះប្រទេសមានឥទ្ធិពលធំជាងគេបំផុតលើពិភពលោកទាំង២៥ ប្រចាំឆ្នាំ២០២០៖
១៖ សហរដ្ឋអាមេរិក
២៖ រុស្ស៊ី
៣៖ ចិន
៤៖ អាល្លឺម៉ង់
៥៖ ចក្រភពអង់គ្លេស
៦៖ បារាំង
៧៖ ជប៉ុន
៨៖ អ៉ីស្រាអែល
៩៖ កូរ៉េខាងត្បូង
១០៖ អារ៉ាប៊ីសាអូឌីត
១១៖ អេមីរ៉ាតអារ៉ាប់រួម
១២៖ កាណាដា
១៣៖ ស្វីស
១៤៖ ឥណ្ឌា
១៥៖ អូស្ត្រាលី
១៦៖ តួកគី
១៧៖ អ៉ីតាលី
១៨៖ កាតា
១៩៖ អេស្ប៉ាញ
២០៖ ស៊ុយអែត
២១៖ ហូឡង់
២២៖ សិង្ហបុរី
២៣៖ ន័រវែស
២៤៖ ប្រេស៊ីល
២៥៖ អេហ្ស៊ីប