យុវជនល្អ រួបរួមគាំទ្រកំចាត់គ្រឿងញៀន! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី១៦ ខែវិច្ឆិកា៖ បង្ក្រាប១៨ករណី ឃាត់ខ្លួន៣៣នាក់

16-11-2021 17:15

(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប១៨ករណី ក្នុងនោះករណីប្រើប្រាស់៧ករណី និងជួញដូរ១១ករណី ដោយឃាត់ខ្លួនជនសង្ស័យ៣៣នាក់។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ៥,៣៥២ករណី ឃាត់មនុស្ស ១១,៦៩៩នាក់ (ស្រី៧០២នាក់)៕