BREAKING: អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៣៣១លាន ២៦ម៉ឺននាក់ ស្លាប់ជាង ៥លាន ៥៦ម៉ឺននាក់ និងជាសះស្បើយជាង ២៦៨លាន ៩៩លាននាក់!

18-01-2022 09:21

(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃអង្គារ ទី១៨ ខែមករា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៣៣១, ២៦៤,៩៣៨នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥,៥៦៣,២២៦នាក់ និងជាសះស្បើយឡើងវិញ ២៦៨,៩៩៥,៦៣៥នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៦៧, ៦៣១,១៩១នាក់ ស្លាប់ចំនួន ៨៧៤,៣២១នាក់ និងជាសះស្បើយចំនួន ៤៣,១៦៥,៦៦៧នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៣៧, ៦០២,៨៣២នាក់ ស្លាប់ចំនួន ៤៨៦,៧៨៤នាក់ និងជាសះស្បើយ ៣៥,៣៧៨, ៨៧២នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ២៣, ០៨៣,២៩៧នាក់ ស្លាប់ ៦២១,២៦១នាក់ និងជាសះស្បើយ ២១,៧១០,៨៣១នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖