ទស្សនាបណ្តុំរូបភាពសំខាន់ៗ ស្តែងពីព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២! (Photo inside)

24-01-2022 22:00

(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី២៤ ខែមករា ឆ្នាំ២០២២នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។

១៖ អាល្លឺម៉ង់ ជំរុញឱ្យមានការប្រុងប្រយ័ត្ន ក្នុងការដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ី ជុំវិញវិបតិ្តអ៊ុយក្រែន

២៖ តៃវ៉ាន់អះអាងពីក្បួនយន្តហោះចម្បាំងចិន ហោះចូលមកក្នុង តំបន់ការពារដែនអាកាសខ្លួន ក្នុងទ្រង់ទ្រាយធំបំផុត

៣៖ អង់គ្លេស ព្រមានរុស្ស៊ីពីទណ្ឌកម្មធ្ងន់ធ្ងរ បើហ៊ានបង្កើត «រដ្ឋាភិបាលអាយ៉ង» នៅអ៊ុយក្រែន

៤៖ សហរដ្ឋអាមេរិក បង្គាប់ឱ្យគ្រួសារបុគ្គលិកស្ថានទូតរបស់ខ្លួន ចាកចេញពីអ៊ុយក្រែន

៥៖ អ្នកវិទ្យាសាស្ត្រ៖ ការផ្ទុះភ្នំភ្លើងនៅ Tonga ខ្លាំងជាងគ្រាប់បែកបរមាណូ ដែលអាមេរិកទម្លាក់លើហ៉ីរ៉ូស៊ូម៉ា «រាប់រយដង»

៦៖ មេបក្សប្រឆាំងវេណេស៊ុយអេឡា Guiado អំពាវនាវឱ្យមានការធ្វើបាតុកម្មនៅខែក្រោយ ប្រឆាំងប្រធានាធិបតី ម៉ាឌូរ៉ូ