នាយករដ្ឋមន្រ្តីចិនថ្លែងអំពីស្ថានការណ៍អ៊ុយក្រែន៖ «រាល់ការខិតខំប្រឹងប្រែងដែលមានអំណោយផល ដល់ការដោះស្រាយវិបត្តិដោយសនិ្តភាព សុទ្ធតែត្រូវទទួលបានការគាំទ្រ និងលើកទឹកចិត្ត»
11-03-2022 18:18
(ប៉េកាំង)៖ នៅថ្ងៃទី១១ ខែមីនា លោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិនបានថ្លែងថា បច្ចុប្បន្នស្ថានការណ៍របស់អ៊ុយក្រែន គឺគួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង ត្រូវខិតខំពេញទំហឹងដើម្បីគាំទ្រ រុស្ស៊ីនិងអ៊ុយក្រែនពុះពារឧបសគ្គក្នុងការចរចា។
នៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីការបិទសម័យប្រជុំ នៃកិច្ចប្រជុំលើកទី៥ នៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិន និតីកាលទី១៣ លោកលីខឺឈាងបានរំលឹកឡើងវិញថា ភាគីចិនផ្តួចផ្តើមថា អធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ប្រទេសនានា ត្រូវទទួលបានការគោរព កម្មវត្ថុនិងគោលការណ៍នៃ «ធម្មនុញ្ញអង្គការសហប្រជាជាតិ» ក៏ត្រូវទទួលបានការគោរព ឯការយកចិត្តទុកដាក់ដោយសមរម្យរបស់ប្រទេសនានា ក៏ត្រូវទទួលបានឱ្យតម្លៃដែរ។ ភាគីចិនរីករាយរួមជាមួយសហគមន៍អន្តរជាតិ ដើម្បីដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញឱ្យស្ថានការណ៍វិលត្រឡប់ទៅសន្តិភាពវិញ។
លោក លី ខឺឈាង បានលើកឡើងទៀតថា ការដាក់ទណ្ឌកម្មមានពាក់ព័ន្ធនឹងប៉ះពាល់ដល់ ការស្តារសេដ្ឋកិច្ចពិភពលោកឡើងវិញ ហើយគ្មានអំណោយផលដល់ភាគីណាមួយទេ។ ភាគីចិនសូមអំពាវនាវឱ្យបន្តរក្សាអត់ធ្មត់ខ្ពស់បំផុត ដើម្បីចៀសវាងកើតមានវិបត្តិមនុស្សធម៌ ដែលមានទ្រង់ទ្រាយធំ។ ភាគីចិននឹងបន្តផ្តល់ជំនួយមនុស្សធម៌ដល់ ភាគីអ៊ុយក្រែនផងដែរ៕