ទស្សនាបណ្តុំរូបភាពសំខាន់ៗ ស្តីពីព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២!

13-08-2022 22:54

(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី១៣ ខែសីហា ឆ្នាំ២០២២នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើងរួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោក ដូច្នេះសូមទស្សនាដូចខាងក្រោម៖

១៖ ប្រធានាធិបតីអ៊ុយក្រែន បន្តអំពាវនាវឲ្យ EU សម្រេចដាក់បម្រាមទិដ្ឋាការលើជនជាតិរុស្ស៉ី

២៖ រុស្ស៉ីប្រាប់ថា ទំនាក់ទំនងជាមួយអាមេរិក នឹងស្ថិតក្រោមហានិភ័យធ្ងន់ធ្ងរ ប្រសិនបើខ្លួនត្រូវបានចាត់ទុកជារដ្ឋគាំទ្រភេរវកម្ម

៣៖ អតីតប្រធានាធិបតីរុស្ស៉ី ព្រមានពីគ្រោះថ្នាក់ នៅទីតាំង រោងចក្រថាមពលអ៊ុយក្រែន

៤៖ លោក ចូ បៃដិន និងលោក ស៉ី ជិនពីង អាចចឹងជួបមុខគ្នាផ្ទាល់ជាលើកដំបូង នៅកំលុងខែវិច្ឆិកាខាងនេះ, នេះបើតាមកាសែត Wall Street Journal

៥៖ ព្យុះទីហ្វុង Meari បោកបក់មកលើប្រទេសជប៉ុន ដោយនាំមកនូវភ្លៀងធ្លាក់ជោគជាំ

៦៖ ទីក្រុងសៀងហៃ ពន្យារពេលតម្រូវឲ្យធ្វើតេស្តកូវីដ ១៩ រហូតដល់ចុងខែកញ្ញា