លោកស្រី Yulia Svyrydenko ត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីអ៊ុយក្រែន ជាផ្លូវការ (Video inside)

18-07-2025 11:50

(កៀវ)៖ សភាអ៊ុយក្រែន បានតែងតាំងនាយករដ្ឋមន្ត្រីថ្មីជាលើកដំបូង សម្រាប់ប្រទេសក្នុងរយៈពេល ៥ឆ្នាំ ដែលជាការផ្លាស់ប្តូរដ៏ធំនៃគណៈរដ្ឋមន្ត្រី ក្នុងបំណងធ្វើឱ្យការគ្រប់គ្រងអំឡុងសម័យកាលសង្គ្រាមកាន់តែសកម្ម ខណៈដែលក្តីរំពឹងទុកអំពីសន្តិភាពជាមួយរុស្ស៉ីរឹតតែស្រពិចស្រពិល។ នេះបើយោងការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ ២០២៥។

លោកស្រី Yulia Svyrydenko អាយុ ៣៩ឆ្នាំ ត្រូវបានស្នើឱ្យធ្វើជានាយករដ្ឋមន្រ្តីអ៊ុយក្រែន ដោយលោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី ជាមួយនិងការជំរុញផលិតកម្មអាវុធក្នុងស្រុក និងការស្តារសេដ្ឋកិច្ចប្រទេសដែលពឹងផ្អែកលើប្រាក់កម្ចី។ លោកបានប្រាប់សភាថា លោករំពឹងថារដ្ឋាភិបាលថ្មីនឹងរួមចំណែក បង្កើនការផលិតអាវុធក្នុងស្រុកសម្រាប់សមរភូមិអ៊ុយក្រែន ដល់ចំនួន ៥០ភាគរយក្នុងរយៈពេល ៦ខែ។ តាមបណ្តាញសង្គម X លោកស្រី Svyrydenko គូសបញ្ជាក់ថា «អាទិភាពរបស់យើង សម្រាប់រយៈពេល ៦ខែដំបូងគឺច្បាស់លាស់ នោះជាការផ្គត់ផ្គង់ដែលអាចទុកចិត្តបានសម្រាប់កងទ័ព ការពង្រីកការផលិតអាវុធក្នុងស្រុក និងពង្រឹងផ្នែកបច្ចេកវិទ្យាដល់កងទ័ព»

គួរបញ្ជាក់ថា សភាអ៊ុយក្រែន ក៏បានតែងតាំងអតីតនាយករដ្ឋមន្រ្តីអ៊ុយក្រែន លោក Denys Shmyhal ជារដ្ឋមន្រ្តីការពារជាតិ និងផ្លាស់ប្តូររដ្ឋមន្រ្តីមួយចំនួនទៀតផងដែរ៕