វៀតណាម ព្រមានពីការរំខានដល់ការផ្គត់ផ្គង់ស្បៀង ខណៈជំងឺប៉េស្តជ្រូកអាហ្វ្រិកកំពុងរាលដាល
18-07-2025 15:03
(ហាណូយ)៖ រដ្ឋាភិបាលវៀតណាម បានព្រមានថា ជំងឺប៉េស្តជ្រូកអាហ្រ្វិកកំពុងរាតត្បាតក្នុងប្រទេស ដែលគំរាមកំហែងដល់ការផ្គត់ផ្គង់ស្បៀង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ ២០២៥។
វៀតណាម នៅក្នុងឆ្នាំនេះ បានរកឃើញជំងឺប៉េស្តជ្រូកអាហ្វ្រិកចំនួន ៥១៤ករណី នៅក្នុងទីក្រុង និងខេត្តចំនួន ២៨ ក្នុងចំណោម ៣៤ទូទាំងប្រទេស ដោយបន្ថែមថា អាជ្ញាធរបានសម្លាប់ជ្រូកមានមេរោគជាង ៣០ ០០០ក្បាល។ រដ្ឋាភិបាលគូសបញ្ជាក់ថា «ការកើនឡើងនៃជំងឺប៉េស្តជ្រូក ជះផលអវិជ្ជមានដល់ឧស្សាហកម្មចិញ្ចិមជ្រូក ការផ្គត់ផ្គង់ស្បៀង និងបរិស្ថាន»។
កាលពីឆ្នាំ ២០២៣ វៀតណាម បានអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំងក្នុងស្រុក សម្រាប់ជំងឺប៉េស្តជ្រូកអាហ្រ្វិក ប៉ុន្តែក្រុមមន្ត្រីនិយាយថា អត្រានៃការចាក់វ៉ាក់សាំងលើសត្វជ្រូក នៅមានកម្រិតទាបនៅឡើយ។ មន្រ្តីបសុសត្វនៃខេត្ត Quang Ngai បាននិយាយថា «មានតែជ្រូកប្រហែល ៣០ភាគរយក្នុងខេត្ត Quang Ngai ដែលត្រូវបានចាក់វ៉ាក់សាំង»។
គួរបញ្ជាក់ថា ជំងឺប៉េស្តជ្រូកអាហ្រ្វិក បានរំខានទីផ្សារសាច់ជ្រូកពិភពលោកអស់ជាច្រើនឆ្នាំ។ ការផ្ទុះអំឡុងឆ្នាំ ២០១៨-២០១៩ ពាក់កណ្តាលនៃសត្វជ្រូកចិញ្ចឹមក្នុងស្រុកនៅប្រទេសចិន ដែលជាអ្នកផលិតធំបំផុតរបស់ពិភពលោក នាំឱ្យមានការខាតបង់ប្រមាណជាង ១០០ពាន់លានដុល្លារ៕