ល្បែងស៊ីសងអនឡាញ ធ្វើឱ្យថៃបាត់ចំណូលរាប់លានដុល្លារ ក្នុងមួយឆ្នាំៗ (Video inside)

19-07-2025 17:27

(បាងកក)៖ ល្បែងស៊ីសងអនឡាញ​ បានធ្វើឱ្យថៃបាត់ចំណូល ដោយលុយហូរចេញពីប្រទេស ជាង ១៥០ពាន់លានបាត ជារៀងរាល់ឆ្នាំ។ នេះបើតាមកាសែតថៃ The Nation។

តាម The Nation ជារៀងរាល់ឆ្នាំ ប្រាក់ ១៥០ពាន់លានបាត បានបាត់បង់តាមរយៈល្បែងស៊ីសងអនឡាញ ហើយប្រាក់ទាំងនេះទៀតសោតគឺជាផ្នែកមួយនៃទីផ្សារល្បែងស៊ីសងអនឡាញ ទាំងមូលដែលមានទំហំ ៣ទ្រីលានបាត ជារៀងរាល់ឆ្នាំ នៅក្នុងប្រទេសថៃ និងជាផ្នែកមួយនៃប្រាក់ ៥០០ពាន់លានបាតនៃទីផ្សារល្បែងស៊ីសងអនឡាញ ដែលមិនត្រូវបានវិនិយោគឡើងវិញ នៅក្នុងសេដ្ឋកិច្ចថៃ។

ប្រឈមនឹងការបាត់ចំណូល អ្នកជំនាញក្នុងប្រទេសថៃ បានស្នើឱ្យមានដំណោះស្រាយមួយដើម្បីទប់ស្កាត់កុំឱ្យលុយហូរចេញពីប្រទេសថៃតាមរយៈល្បែងស៊ីសងអនឡាញ ហើយបង្វែរលុយ ទាំងនោះទៅជាការវិនិយោគសម្រាប់ការអភិវឌ្ឍជាតិ និងកំណើនសេដ្ឋកិច្ច ជាពិសេសហេដ្ឋារចនាសម្ព័ន្ធ និងសុខមាលភាពសង្គម ដើម្បីធ្វើឱ្យប្រសើរឡើងនូវជីវភាពរបស់ប្រជាជនថៃ៕