សហរដ្ឋអាមេរិក៖ មនុស្សជាង ២០នាក់រងរបួស បន្ទាប់ពីរថយន្តបេីកបំបុកហ្វូងមនុស្ស នៅទីក្រុង Los Angeles
19-07-2025 19:32
(វ៉ាស៉ីនតោន)៖ នាយកដ្ឋានពន្លត់អគ្គីភ័យរបស់ទីក្រុង Los Angeles បានឱ្យដឹងថា រថយន្តមួយគ្រឿងបានបើកបំបុកហ្វូងមនុស្សលើមហាវិថី Santa Monica នៃទីក្រុង កាលពីព្រឹកថ្ងៃសៅរ៍នេះ បណ្តាលឱ្យមនុស្សច្រេីនជាង ២០នាក់រងរបួស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៩ ខែកក្កដា ឆ្នាំ ២០២៥។
យ៉ាងហោចណាស់ជនរងគ្រោះ ៣នាក់ស្ថិតក្នុងសភាពធ្ងន់ធ្ងរ រីឯមួយចំនួនទៀតត្រូវរបួសធ្ងន់។ ភ្លាមៗ គេមិនទាន់ដឹងពីមូលហេតុនៃឧបទ្ទវហេតុនេះទេ។
តាមទូរទស្សន៍ CNN ទីតាំងកេីតហេតុ គឺនៅក្បែរកន្លែងប្រគុំតន្ត្រី៕