សម្តេចប៉ាប Leo អំពាវនាវឱ្យបញ្ចប់ការវាយប្រហារមិនរេីសមុខ បន្ទាប់ពីវិហារគ្រិស្តនៅហ្កាហ្សារងការបាញ់ផ្លោង (Video inside)

21-07-2025 11:52

(CASTEL GANDOLFO, អ៉ីតាលី)៖ សម្តេចប៉ាប Leo បានអំពាវនាវឱ្យបញ្ចប់ភាពព្រៃផ្សៃនៃសង្រ្គាម ខណៈទ្រង់លេីកឡេីងដោយក្តីឈឺចាប់ ចំពោះការវាយប្រហាររបស់អីស្រាអែលលើព្រះវិហារកាតូលិកតែមួយគត់ នៅក្នុងតំបន់ហ្កាហ្សា។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២១ ខែកក្កដា ឆ្នាំ​ ២០២៥។

មនុស្ស ៣នាក់ស្លាប់ និងជាច្រើននាក់របួស រួមទាំងអាចារ្យនៃសហគមន៍កាតូលិកផងដែរ នៅក្នុងការាយប្រហារលើបរិវេណព្រះវិហារ Holy Family Church ក្នុងទីក្រុងហ្កាហ្សា (Gaza City) កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។

សម្តេចប៉ាប Leo មានព្រះបន្ទូលថា «ខ្ញុំសូមអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យគោរពច្បាប់មនុស្សធម៌ និងគោរពកាតព្វកិច្ចការពារជនស៉ីល ក៏ដូចជាហាមឃាត់ការដាក់ទណ្ឌកម្មជាសមូហភាព ការប្រើប្រាស់កម្លាំងដោយមិនរើសអើង និងការផ្លាស់ទីលំនៅរបស់ប្រជាជនដោយបង្ខំ»

តាមការសែតក្នុងស្រុករបស់អ៉ីស្រាអែល អ៉ីស្រាអែលកំពុងស៉េីបអង្កេត ហេីយថាបានបាញ់ប្រហារដោយចៃដន្យលើទីសក្ការៈសាសនាគ្រិស្ត។ កាលពីថ្ងៃសុក្រ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បាននិយាយជាមួយសម្តេចប៉ាប Leo និងបានសម្តែងការសោកស្តាយចំពោះឧបទ្ទវហេតុនេះ ក៏ដូចជាចូលរួមរំលែកទុក្ខដល់គ្រួសារជនរងគ្រោះផងដែរ៕