លោក Jensen Huang៖ ប្រព័ន្ធខ្សែសង្វាក់ផ្គត់ផ្គង់របស់ចិនស្ថិតក្នុងលំដាប់កំពូលនៃពិភពលោក ដែលអាចហៅបានថាជា «អច្ឆរិយពិភពលោក»

21-07-2025 16:57

(ប៉េកាំង)៖ កម្មវិធី «មុខទល់មុខ» របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានធ្វើបទសម្ភាសន៍ពិសេសជាមួយលោក Jensen Huang ស្ថាបនិកនិងជាប្រធានប្រតិបត្តិនៃក្រុមហ៊ុន NVIDIA អាមេរិក ពេលថ្លែងដល់ខ្សែសង្វាក់ផ្គត់ផ្គង់សកល លោកបានលើកឡើងថា ប្រព័ន្ធខ្សែសង្វាក់ផ្គត់ផ្គង់របស់ចិនស្ថិតនៅលំដាប់កំពូលនៃពិភពលោក ដែលអាចហៅបានថាជា"អច្ឆរិយពិភពលោក”។

លោក Jensen Huang បានថ្លែងថា ប្រទេសចិនបាននិងកំពុងដំណើរការ នូវប្រព័ន្ធខ្សែសង្វាក់ផ្គត់ផ្គង់លំដាប់កំពូល នៃពិភពលោក ទាំងទ្រង់ទ្រាយ ភាពស្មុគស្មាញ ពិពិធកម្ម ប្រភេទផលិតផលនៃផលិតករ កម្រិតបច្ចេកទេស និងចំនួនសហគ្រាសដែលចូលរួមកិច្ចកសាងខ្សែសង្វាក់ផ្គត់ផ្គង់របស់ចិន សុទ្ធតែអាចហៅថាជាអច្ឆរិយពិភពលោក។ ប្រទេសចិនក៏បានផ្គត់ផ្គង់គ្រឿងបរិក្ខារ ប្រព័ន្ធគ្រប់គ្រងនិងគ្រឿងបន្លាស់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់ផ្សេងទៀតលើពិភពលោកផងដែរ ដូច្នេះ ប្រទេសចិនមិនត្រឹមតែអភិវឌ្ឍខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកទេសនិងផលិតផល ដើម្បីជួយប្រទេសផ្សេងទៀត ឱ្យអភិវឌ្ឍខ្សែសង្វាក់ផ្គត់ផ្គង់ផងដែរ។

ពេលថ្លែងដល់ទីផ្សារចិន លោកJ ensen Huang បានលើកឡើងថា ប្រទេសចិនមិនមែនជាទីផ្សារមួយក្នុងចំណោម ទីផ្សារជាច្រើននោះទេ តែគឺជាទីផ្សារដែលមិនអាចចម្លងបាននិងមានតែមួយគត់។ កម្លាំងរស់រវើក សមត្ថភាពច្នៃប្រឌិតថ្មី និងនិន្នាការអភិវឌ្ឍន៍នៃទីផ្សារនេះ ព្រមទាំងល្បឿនអភិវឌ្ឍន៍នៃឧស្សាហកម្មនេះសុទ្ធតែមានតែមួយគត់។ ទោះបីជាវាពិបាក ប៉ាន់ប្រមាណពីផលវិបាកនិងផលប៉ះពាល់រយៈពេលវែងនៃការមិនចូលរួមក្នុងទីផ្សារចិនក៏ដោយ ក៏ប៉ុន្តែខ្ញុំមិនគិតថាលទ្ធផលនឹង មានសុទិដ្ឋិនិយមនោះទេ៕

វិទ្យុមិត្តភាពកម្ពុជាចិន