អាជ្ញាធរនឹងប្ដូរចំណតយានយន្តនៅមុខអង្គរវត្ត ខិតទៅផ្នែកខាងលិចនៃទីតាំងបច្ចុប្បន្នបន្តិច ចាប់ពីខែក្រោយតទៅ (Video inside)
18-07-2019 13:50
(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩នេះ បានចេញសេចក្ដីជូនដំណឹងឱ្យដឹងថា ចំណតរថយន្តបណ្តោះអាសន្ននៅខាងមុខប្រាសាទអង្គរវត្តបច្ចុប្បន្ន នឹងត្រូវបញ្ឈប់ប្រតិបត្តិការចាប់ពីថ្ងៃព្រហស្បតិ៍ ទី១ ខែសីហា ឆ្នាំ២០១៩ តទៅ ដោយត្រូវប្ដូរទៅចតនៅចំណតថ្មី ដែលមានទីតាំងនៅផ្នែកខាងលិចបន្តិច នៃចំណតបណ្តោះអាសន្នបច្ចុប្បន្ន។
បើតាមសេចក្ដីអាជ្ញាធរជាតិអប្សរា ទីតាំងចំណតរថយន្តបណ្តោះអាសន្នបច្ចុប្បន្ន នឹងត្រូវរៀបចំជាកន្លែងដាំកូនឈើឡើងវិញ ដោយរក្សាមួយផ្នែកនៃទីតាំងនេះ សម្រាប់ប្រើប្រាស់ជាចំណតរបស់រ៉ឺម៉កកង់បី៕