ស្ថានទូតកម្ពុជា ប្រាប់ពលរដ្ឋ ពលករ និងនិស្សិតខ្មែរនៅប្រទេសកូរ៉េខាងត្បូង ឱ្យចៀសវាងទៅតំបន់ចំនួន៥ ខណៈមានមនុស្ស២៧នាក់ ឆ្លងវីរុសកូរ៉ូណាថ្មី (Video inside)
11-02-2020 08:46
(កូរ៉េខាងត្បូង)៖ ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េខាងត្បូង បានជូនដំណឹងដល់ប្រជាពលរដ្ឋ ពលករ និងនិស្សិតខ្មែរទាំងអស់ ដែលកំពុងរស់នៅ និងធ្វើការក្នុងប្រទេសកូរ៉េខាងត្បូង ឱ្យចៀសវាងធ្វើដំណើរទៅកាន់តំបន់ចំនួន៥ ក្នុងប្រទេសនេះ ដែលកំពុងឆ្លងវីរុសកូរ៉ូណាថ្មី ដោយគិតចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ មានមនុស្សចំនួន២៧នាក់ បានឆ្លងវីរុសនេះ។
បើតាមសេចក្តីជូនដំណឹងរបស់ស្ថានទូតខ្មែរនៅកូរ៉េខាងត្បូង ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានឱ្យដឹងថា តំបន់ទាំង៥ របស់ប្រទេសកូរ៉េដែលកំពុងឆ្លងវីរុសកូរ៉ូណាថ្មីនេះ រួមមានទី១៖ តំបន់ Jeju do (064), ទី២៖ Daegu (053), ទី៣៖ តំបន់ Kwangju (062), ទី៤៖ តំបន់ Seoul (02) និងទី៥៖ តំបន់ Incheon (0320៕
ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ស្ថានខ្មែរ ប្រចាំកូរ៉េខាងត្បូង៖