BREAKING:​ ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង លោក ស៊ុន សុវណ្ណារិទ្ធ ជាអភិបាលខេត្តកំពង់ឆ្នាំង ​(Video inside)

25-06-2021 17:38

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង លោក ស៊ុន សុវណ្ណារិទ្ធិ ជាអភិបាលខេត្តកំពង់ឆ្នាំង។ នេះបើតាមព្រះរាជក្រឹត្យ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១។

សូមជម្រាបថា មុនពេលព្រះមហាក្សត្រចេញព្រះរាជក្រឹត្យនេះ លោក ស៊ុន សុវណ្ណារិទ្ធិ មានមុខតំណែងជា អភិបាលរងខេត្តកំពង់ឆ្នាំង, ខណៈអភិបាលខេត្តកំពង់ឆ្នាំង កំពុងកាន់តំណែងបច្ចុប្បន្ន គឺ លោក ឈួរ ច័ន្ទឌឿន៕

លោក ស៊ុន សុវណ្ណារិទ្ធិ