ក្រសួងទេសចរណ៍ ចេញប្រកាសស្តីពីការដាក់ឱ្យអនុវត្តវិធានសុវត្ថិភាពទេសចរណ៍សម្រាប់ត្រៀមបើកអាជីវកម្មក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក ប្រសិនបើរាជរដ្ឋាភិបាលអនុញ្ញាតនៅក្រោយថ្ងៃ៣០ វិច្ឆិកា ២០២១
11-11-2021 20:24
(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញប្រកាសស្តីពីការដាក់ឱ្យអនុវត្តវិធានសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្មក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងលើកកម្ពស់សុវត្ថិភាពទេសចរណ៍នៅកម្ពុជា។
ក្រសួងទេសចរណ៍ក៏បានបញ្ជាក់ថា ប្រសិនបើមានការអនុញ្ញាតពីរាជរដ្ឋាភិបាល អាជីវកម្មក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែកនេះនឹងត្រូវបើកដំណើរការឡើងវិញនៅក្រោយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ។
សូមអានខ្លឹមសារនៅក្នុងប្រកាសស្តីពីការដាក់ឱ្យអនុវត្តវិធានសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្មក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក៖